កីឡា

សហព័ន្ធ លើកទម្ងន់កម្ពុជា ក្លាយជាសមាជិកថ្មី នៃសហព័ន្ធប៊ុបស្លេរ -សិ្តតឡេតុន ពិភពលោក

ភ្នំពេញ ៖ ជាមួយសមាជិកថ្មី មកពីប្រទេសចំនួន៥ នៃប្រជាជាតិអាស៊ីអាគ្នេយ៍ ប្រទេសទាំងនោះ រួមមានកម្ពុជា ម៉ាឡេស៊ី ថៃ វៀតណាម បានក្លាយជាសមាជិកផ្លូវការ នៃសហព័ន្ធប៊ុបស្លេរ-ស្ដិតឡេតុនពិភពលោក ដើម្បីត្រៀម ចូលរួមការអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង ប្រទេសចិន នាឆ្នាំ២០២២ ។

លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធលើកទម្ងន់កម្ពុជា បានប្រាប់ឲ្យដឹង តាមសាអេឡិចត្រូនិចថា សហព័ន្ធកីឡា មកពីបណ្ដា ប្រទេសអាស៊ានទាំងនោះ រួមមាន សហព័ន្ធលើកទម្ងន់កម្ពុជា សមាគមកីឡា ប៊ុបស្លេរ-ស្តិតឡេតុនម៉ាឡេស៊ី សមាគមកីឡា ស្គីទឹកកកថៃ និង សហព័ន្ធកីឡាស្គីទឹកកក វៀតណាម ដែលស្ថិតក្រោមដំបូលតែមួយ ក្នុងចំណោមសហព័ន្ធជាតិទាំង ៧៨ប្រទេសនៃគ្រួសារ សហព័ន្ធប៊ុបស្លេរ-ស្ដិតឡេតុនពិភពលោក ។

លោកបានបន្តថា បន្ទាប់ពីបានចុះជាសមាជិកភាព ផ្លូវការហើយ ប្រធានសហព័ន្ធពិភពលោក Ivo Ferriani បានបង្ហាញពីចំណាមអារម្មរណ៍ថា យើងពិតជាមានសេចក្ដី រីករាយណាស់ ចំពោះមូលនិធិមរតក Pyeongchang 2018 បានផ្ដួចផ្ដើម និងផ្ដល់ឱកាសឲ្យអត្តពលិក បានមកពីប្រទេសបណ្ដា អាស៊ាន បានមកចូលហ្វឹកហាត់ កីឡារដូវរងានេះ ហើយគឺជាវិធី ដែលពួកយើងអាចកសាង ភាពជោគជ័យ និងពង្រីកសមាជិកគ្រួសារ ប៊ុបស្លេរ-ស្ដិតឡេតុន តាមបណ្ដាប្រទេស អាស៊ីផងដែរ ។

លោកអគ្គលេខាធិការ បានបន្ថែមថា អត្តពលិកមកពី ប្រទេសវៀតណាម និងកម្ពុជា បានចូលរួមការប្រកួត ជាផ្លូវការ របស់ពួកគេ បន្ទាប់សហព័ន្ធកីឡា ពួកបានក្លាយជាសមាជិក របស់សហព័ន្ធពិភពលោក ។
ការប្រកួតនេះត្រូវរៀបចំសហព័ន្ធប៊ុបស្លេរ-ស្ដិតឡេតុនពិភពលោក នៅទីក្រុងព្យុំឆាងដែលត្រូវព្រឹត្តិការណ៍នេះ មានឈ្មោះថា Koera cup។ កីឡាករ ស្រី រាជបុត្រ ជាអត្តពលិកមកពីព្រះរាជណាចក្រកម្ពុជា ដែលបានហ្វឹកហាត់ក្នុងប្រភេទកីឡាស្តិតឡេតុន បានបញ្ចប់ការ ប្រកួតដោយទទួលចំណាត់លេខ២ ក្នុងប្រកួតជាផ្លូវការលើកដំបូង របស់ខ្លួន និងកីឡាការិនីគង់ កែវមរកត វិញក៏ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតវិញ្ញសាប៊ុប ស្លេរផងដែរ ។

គួរបញ្ជាក់ថា កម្ពុជា បានបញ្ជូន អត្តពលិករបស់ខ្លួនទៅហ្វឹកហាត់ និងត្រៀមចូលប្រកួតប្រភេទវិញ្ញសា អូឡាំពិក រដូវរងាមាន ចំនួន ៣រូប ក្នុងនោះមាននារីម្នាក់ ។ ពួកគាត់នឹងត្រូវហ្វឹកហាត់ រយៈពេលមួយឆ្នាំ ដើម្បីត្រៀមចូល រួមក្នុងវិញ្ញសា អូឡាំពិក រដូវរងាទីក្រុ ងប៉េកាំង ឆ្នាំ២០២២៕

Most Popular

To Top