កីឡា

លោក វ៉ាត់ ចំរើន ៖ពហុកីឡដ្ឋាន មរតកតេជោគ្រោងនឹងបញ្ចប់នៅចុង ខែឧសភាឆ្នាំ២០២១នេះ 

ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគនៈកម្មាធិការជាតិរៀបចំSEA GAMES ឆ្នាំ២០២៣បានមានប្រសាសន៍ថា ពហុកីឡាដ្ឋានជាតិមរតកតេជោគ្រោងនឹងបញ្ចប់ការសាងសង់យ៉ាងយូរបំផុតនៅចុងខែឧសភា ឆ្នាំនេះ។

លោកបានបន្តថា កៅអីសម្រាប់អង្គុយទស្សនាដែលមានចំនួនជា៥០.០០០កៅអីនោះពេលនេះបំពាក់បានចំនួន១២.០០០កៅអីហើយ នៅសល់តែជាង៤០,០០០កៅអីទៀតតែប៉ុណ្ណោះ ។ មួយថ្ងៃៗសមត្ថភាពក្នុងការបំពាក់កៅអៅអាចធ្វើបានចាប់ពី៨០០ទៅជាង៨០០កៅអី ។ ខាងភាគីចិនបានអះអាងថា ការបំពាក់កៅអីនេះនឹងបញ្ចប់នៅអម្លុងខែមេសាឆ្នាំនេះ ។

ស្មៅក្នុងទីលានបាល់ទាត់ ក៏បានដាំរួចរាល់អស់ហើយដែរ ជាមួយនេះស្មៅក៏ចាប់ផ្ដើមដុះដោយ ពណ៌ខៀវនៅតាមកន្លែងខ្លះៗហើយ ។ អ្វីដែលនៅសេសសល់នោះគឺការបំពាក់ទីលានសម្រាប់រត់អត្តពលកម្មតែ ការងារនេះក៏នឹងបញ្ចប់ឲ្យបានឆាប់ៗដែរ ។ ពេលនេះភាគីចិនកំពុងតែបង្កើនការតុបតែងដើម្បីបញ្ចប់ឲ្យបាន សព្វគ្រប់នាពេលឆាប់ៗនេះ ខណៈមេរោគCOVID-19 ១៩ កំពុងតែបន្តរាតត្បាតនោះទាំងវិស្វករចិន និងកម្មករខ្មែរបានអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលគឺមិនអនុញ្ញាត ឲ្យចេញទៅខាងក្រៅ ហើយបើចេញទៅខាងក្រៅមិនអនុញ្ញាត ឲ្យចូលមកក្នុងការដ្ឋានវិញនោះទេ ។

ពហុកីឡដ្ឋានដ៍ធំមួយនេះកំពុងតែសាងសង់ដោយក្រុមហ៊ុនចិនChina State Canstruction Engineering Corporation លើផ្ទៃដីជាង៩៤ហិកតារក្នុងសង្កាត់ព្រែកតាសេកខ័ណ្ឌឬស្សីកែវក្រោមជំនួយដវិកាឥតសំណងរបស់ចិនចំនួន១៦០លានដុល្លារ ។ ពហុកីឡដ្ឋាននេះបានចាប់ផ្ដើមសាងសង់កាលពីអម្លុងខែមេសាឆ្នាំ២០១៧ក្រោយបញ្ចប់ការសាងសង់ពហុកីឡដ្ឋាននេះមានសមត្ថភាពផ្ទុកអ្នកអង្គុយទស្សនាបានចំនួនជាង៦០.០០០នាក់ហើទីនេះក៏ជាកន្លែងសម្រាប់ការប្រកួត និងប្រារព្ធពិធីបើក និង បិទការប្រកួតកីឡាSEA GAMESលើកទី៣២ឆ្នាំ៣០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។

នៅទីនោះក៏មានរៀបចំជាភូមិកីឡា ឬ បូរីកីឡាដែលជាកន្លែងស្នាក់នៅហូបចុករបស់កីឡាករ កីឡាការិនីក្នុងអម្លុងនៃការប្រកួតកីឡាSEA GAMESឆ្នាំ២០២៣ទៀតផង ។គម្រោងនៃការសាងសង់ភូមិកីឡាគឺជាការសហការគ្នាជាមួយក្រុមហ៊ុនឯកជនមួយឈ្មោះថាWorld Bridge Sports Village ដែលជាក្រុមហុនមានបទពិសោធន៍ក្នុងការកសាងអគារខ្ពស់ៗនៅរាជធានីភ្នំពេញ។

ភូមិកីឡានេះគឺត្រូវមានសោភ័ណភាព និង រចនាបទគោរពតាមនិយាមនៃពហុកីឡដ្ឋានជាតិមរតកតេជោដោយត្រូវសាងសង់លើផ្ទៃដីទំហំប្រមាណ៨ហិកតារនៅផ្នែកខាងក្រោយពហុកីឡដ្ឋានមរតកតេជោ ។ភូមិកីឡាគឺជាកន្លែងស្នាក់នៅហូបចុករបស់កីឡាករ កីឡាការិនីក្នុងអម្លុងSEA GAMES អាចរក្សាបាននូវសុវត្ថិភាពនិងការគ្រប់គ្រងជាដើម ។

ភូមិកីឡានេះមានអគារស្នាក់នៅ វីឡាមួយចំនួនសម្រាប់មន្ត្រី អាជ្ញាកណ្ដាលចៅក្រមដោយមានបន្ទប់ស្នាក់នៅជាង១.៧០០បន្ទប់ដែលក្នុងនោះបន្ទប់ខ្លះមានគ្រែ១ ដល់គ្រែ៥ដែលមានបំពាក់នូវសម្ភារៈដើម្បីផ្ដល់នូវផាសុកភាពដល់កីឡាករ កីឡាការិនី ។ ក្នុងភូមិកីឡានេះរៀបចំឲ្យមានសារៈមន្ទីរតាំងវត្ថុអនុស្សាវរីយ៍ទាំងឡាយក្នុងសារៈមន្ទីរស៊ីហ្គេមនិងសម្រាប់ការស្រាវជ្រាវរបស់សិស្ស និស្សិទាងឡាយក៏ដូចជាអ្នកជំនាន់ក្រោយដែលចង់ស្រាវជ្រាវពីSEA GAMES ។

ភូមិកីឡានេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ហើយស៊ីហ្គេមឆ្នាំ២០២៣នឹងអាចមានអត្តពលិកស្នាក់នៅចំនួន៧.០០០នាក់រួមជាមួយមន្ត្រី គ្រូបង្វឹក ប្រតិភូប្រមាណ៣.០០០នាក់ទៀត ចំណែកSEA GAMESលើកទី៣២នឹងធ្វើចន្លៅពីថ្ងៃទី៥ដល់១៦ឧសភាឆ្នាំ២០២៣ ៕ដោយ៖លី ភីលីព


Most Popular

To Top