កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០០៣ Lee Roche បានចូលលេងពាន Champions League ជាលើកដំបូងក្នុងអាជីពឲ្យ Manchester United ទល់នឹង Deportivo La Coruna។
ប៉ុន្តែដំណើរជីវិតពិតជាមិនទៀងទាត់ពេលនេះ Roche បានក្លាយជាជាងជួសជុលដាក់អ៊ីសូឡង់នៅចន្លោះជញ្ជាំងផ្ទះ និងបង្រៀនជួសជុលទុយោទឹក។ Roche ដែលបច្ចុប្បន្នមានវ័យ៤០ឆ្នាំដុះលូតលាស់ចេញពីយុវជនរបស់ Man Utd។
![](https://lookingtoday.com/wp-content/uploads/2021/03/6059b691a1663_1616492160_large.jpg)
Roche បានឡើងមកលេងក្នុងឈុតធំ របស់បិសាចក្រហមក្នុងឆ្នាំ១៩៩៩ដល់២០០៣។ ប៉ុន្តែក្នុងចន្លោះពេលនោះគេលេងឲ្យ United បានតែ២ប្រកួតគត់ និងត្រូវឲ្យក្លឹបក្នុងប្រទេសវែល Wrexham ខ្ចីជើងនៅរដូវកាល២០០០-០១។ នៅឆ្នាំ២០០៣ អតីតជម្រើសជាតិក្រោមអាយុ២១ឆ្នាំរបស់អង់គ្លេសរូបនេះត្រូវបានផ្ទេរទៅក្លឹប Burnley ដោយគ្មានតម្លៃខ្លួន។
![](https://lookingtoday.com/wp-content/uploads/2021/03/6059b692b65eb_1616492160_large-731x1024.jpg)
ឆ្នាំ២០០៥ គេបានត្រឡប់មកកាន់ក្លឹប Wrexham មុនពេលផ្លាស់ទៅកាន់ក្រុម Droylsden ដែលលេងនៅ Non-League ក្នុងឆ្នាំ២០០៧។ មូលហេតុដែលនាំឲ្យការលេងរបស់ Roche កាន់តែចុះខ្សោយទៅៗគឺព្រោះតែរបួស។ គេបាននិយាយប្រាប់សារព័៌មានថា របួសធ្វើឲ្យគេបាត់បង់ភាពស្រេកឃ្លានក្នុងការលេង។ សូម្បីតែមកផ្ទះក៏មិនចង់មើលបាល់ទាត់លើទូរទស្សន៍ដែរ។
![](https://lookingtoday.com/wp-content/uploads/2021/03/6059b6914b493_1616492160_large.jpg)
បច្ចុប្បន្ន Roche គឺជាជាងជួសជុលទុយោទឹកដ៏ជំនាញ និងមានជំនួញផ្ទាល់ខ្លួនជាជាងជួសជុលដាក់អ៊ីសូឡង់នៅចន្លោះជញ្ជាំងផ្ទះ ដោយមានកូនជាងមួយចំនួនក្នុងដៃ៕
![](https://lookingtoday.com/wp-content/uploads/2021/03/6059b6921bd9d_1616492160_large.jpg)
ប្រភព៖sabay
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)