នៅថ្ងៃនេះមានការលើកឡើងមួយ ដោយកីឡាករខ្សែប្រយុទ្ធស្លាបរបស់ក្លឹបមាន់ខ្នាយមាស ម្នាក់ដែលបាននិយាយបែប ការពារចំពោះ ទំរង់ដឹកនាំរបស់ គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹបគឺលោក Jose Mourinho នឹងអាចកែប្រែស្ថានភាពល្អប្រសើរឡើងវិញ នៅក្នុងការប្រកួតចុងសប្តាហ៍នេះ។
កីឡាករ Lucas Moura បានបញ្ជាក់ថា ក្រុមទាំងមូលបូករួមទាំងបុគ្គលិកនិងកីឡាករផងគឺនៅតែមានជំនឿចិត្តចំពោះគ្រូបង្វឹកលោក Jose Mourinho ដដែលទោះបីជារដូវកាលនេះហាក់ដូចជាមិនសូវ ទទួលបានលទ្ធផលល្អក្តីហើយនឹងបន្តរងចាំមើលរហូតដល់ចប់រដូវកាល។
កំពុងស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៦នៅឡើយ ក្នុងតារាងកំពូលរបស់អង់គ្លេសនោះ Spurs ក៏ត្រូវបានគេមើលឃើញថាបានធ្លាក់ទំរង់លេងនិងបរាជ័យផ្ទួន ជាក់ស្តែង ចាញ់ Arsenal ដែលជាក្រុមនៅលេខរៀងទី៩ និងបរាជ័យលើ Dinamo Zagreb យ៉ាងអាម៉ាស់ធ្លាក់ចេញពីពាន Europa League ទៀតបានកំពុងក្លាយទៅជា សំណួរថាតើលោក Mourinho នឹងអាចបន្តមានវត្តមានដឹកនាំក្លឹបទៀតឬយ៉ាងណា៕
ប្រែសម្រួល៖ស៊ុនលី

