ទីក្រុង LOS ANGELES ៖ កីឡាករវាយកូនបាល់ លំដាប់ពិភពលោក Juan Martin del Potro បាននិយាយថា លោកនឹងធ្វើការ វះកាត់លើកទី ៤ នៅលើជង្គង់ ខាងស្តាំ របស់លោក ដើម្បីត្រៀមខ្លួន សម្រាប់ចូលរួមការប្រកួតកីឡា វាយកូនបាល់ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងតូក្យូ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
កីឡាករឆ្នើមអាហ្សង់ទីន វ័យ ៣២ ឆ្នាំ ដែលជាម្ចាស់ជើងឯកពានរង្វាន់ ATP ២២សម័យ កាលក្នុងនោះរួមមាន ជើងឯក 2009 U.S. Open championship ហើយក៏មិនបានប្រកួត ចាប់តាំងពីខែមិថុនាឆ្នាំ ២០១៩ បន្ទាប់ពីបាក់ឆ្អឹងជង្គង់ របស់លោកនៅ Queen’s Club Championships នៅទីក្រុងឡុង ។
កីឡាករ Del Potro អ្នកឈ្នះមេដាយ សំរឹទ្ធ មួយក្នុងព្រឹត្តិការណ៍ អូឡាំពិក ឆ្នាំ ២០១២ និង ៤ ឆ្នាំក្រោយនៅទីក្រុង Rio បាននិយាយ នៅក្នុងសេចក្តីថ្លែង ការណ៍មួយនៅលើបណ្តាញសង្គមថា លោកនឹងត្រូវធ្វើការវះកាត់ នៅទីក្រុងឈីកាហ្គោ ។ កីឡាកររូបនេះបានសរសេរថា ខ្ញុំបានពិគ្រោះ ជាមួយវេជ្ជបណ្ឌិត Jorge Chahla ហើយព័ត៌មានគឺថា ខ្ញុំនឹងធ្វើការវះកាត់មួយទៀត នៅលើជង្គង់របស់ខ្ញុំ ។
វេជ្ជបណ្ឌិត Chahla ដឹងថា ខ្ញុំចង់ប្រកួតកីឡា វាយកូនបាល់ម្តងទៀត និងអាចប្រកួតកីឡា អូឡាំពិក បានដូច្នេះយើង បានយល់ស្របថា ការវះកាត់គួរតែត្រូវបានធ្វើឲ្យ បានឆាប់តាម ដែលអាចធ្វើទៅបាន ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចជំនះបញ្ហានេះបាន។ ស្ថានភាពឈឺចាប់ខ្ញុំ នឹងមិនឈប់ព្យាយាមទេ ។
កីឡាករ Del Potro បានទទួលការវះកាត់ជង្គង់ របស់លោកចំនួន ៣ ដងចាប់តាំងពី លោកបានរងរបួសនៅ Queen’s កាលពីខែមិថុនា ឆ្នាំ២០១៩ ខែមករាឆ្នាំ ២០២០ និងខែសីហា ឆ្នាំ២០២០។កីឡាអូឡាំពិកដែលត្រូវបានពន្យារពេលមួយឆ្នាំ បន្ទាប់ពីការរាតត្បាត បានចាប់ផ្តើម នៅទីក្រុងតូក្យូ នៅថ្ងៃទី ២៣ ខែកក្កដា ៕