the Goal នៅថ្ងៃនេះ បានចេញផ្សាយថា ក្លឹបហង្សក្រហម Liverpool គឺកំពុងតែព្យាយាម ក្នុងការស្វែងរកកីឡាករខ្សែប្រយុទ្ធជើងចាស់ និងពោរពេញដោយបទពិសោធមកជួយក្លឹប ខណៈដែលអតីតកីឡាករម្នាក់របស់ខ្លួន គឺពិតជាសាកសមបំផុតនៅពេលនេះ។
ប្រភពដដែល បានសរសេរទៀតថា Liverpool គឺបានត្រៀមខ្លួនរួចទៅហើយ ក្នុងការផ្តល់សំណើរមួយ ទៅដល់ក្លឹបអេស្បាញAT Madrid ដើម្បីសុំចរចា និងពិនិត្យមើលលទ្ធភាព នៃការនាំយកកីឡាករ ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Luis Suarez មកទឹកដី Anfield វិញ។

រំលឹកដែរថាអាជីពនៅ Liverpool កាលពីដើមឡើយកីឡាករ Suarez អាចរកបានដល់ទៅ៦៩គ្រាប់ នៅក្នុងការបង្ហាញខ្លួនទាំង៤រដូវកាលនេះ មុនពេលផ្ទេរទៅ Barcelona ហើយមកដល់ពេលនេះ វ័យ៣៤ឆ្នាំទៅហើយ គាត់នៅតែមានទំរង់លេងខ្លាំងដដែល ដោយអាច
រកបាន១៩គ្រាប់មកហើយ រដូវកាលនេះជូន AT Madrid ៕
ប្រែសម្រួល៖ស៊ុនលី
