កីឡា

អ្នកវិទ្យាសាស្ត្រ រកឃើញសារធាតុគីមីខុសគ្នា ចំពោះការរងរបួសក្បាល របស់កីឡាករបាល់ឱប សម្រាប់ការធ្វើតេស្តិ៍លើទីលាន

អង់គ្លេស៖ ជារៀងរាល់ឆ្នាំ មានប្រជាជនប្រមាណ៧០០,០០០ នាក់ បានទៅមើលពិនិត្យសុខភាព ផ្នែកសង្គ្រោះបន្ទាន់នៅចក្រភពអង់គ្លេស ដោយសារតែមានរបួសក្បាល ហើយភាគច្រើននៃពួកគេ បានរងរបួសពេល កំពុងលេងកីឡា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការកន្ត្រាក់ គឺជាការរងរបួសខួរក្បាលទូទៅបំផុត វាអាចមានល្បិច ក្នុងការធ្វើរោគវិនិច្ឆ័យ ដោយរោគសញ្ញាខ្លះ មិនលេចឡើងប៉ុន្មានថ្ងៃ ឬច្រើនសប្តាហ៍បន្ទាប់ពីរងរបួស។
ឥឡូវនេះអ្នកវិទ្យាសាស្ត្រ បានត្រួសត្រាយផ្លូវ សម្រាប់ការធ្វើតេស្ត៍លឿន នៃការកន្ត្រាក់ដោយបានរកឃើញ សារធាតុគីមីខុសៗគ្នា ចំពោះស្ថានភាពនៃការស្តោះទឹកមាត់ របស់កីឡាករបាល់ឱប។

ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការរកឃើញរបស់ពួកគេ ត្រូវប្រើដើម្បីបង្កើតការធ្វើតេស្តិ៍ ផ្នែកខាងក្រៅសម្រាប់ការកន្ត្រាក់ និងកាត់បន្ថយហានិភ័យ នៃផលវិបាករយៈពេលវែង សម្រាប់អត្តពលិក។ នៅពេលនេះ ការធ្វើរោគវិនិច្ឆ័យនៃការកន្ត្រាក់ ពឹងផ្អែកលើការបកស្រាយ របស់វេជ្ជបណ្ឌិតអំពីរោគសញ្ញា មុនពេលធ្វើការវាយតម្លៃជាផ្លូវការ។

សញ្ញាសំខាន់ៗរួមមានវិលមុខ ការបាត់បង់ការចងចាំ និងបញ្ហាជាមួយនឹងតុល្យភាព ប៉ុន្តែរោគសញ្ញាជាច្រើន មិនលេចឡើងភ្លាមៗទេ ដែលធ្វើឲ្យវេជ្ជបណ្ឌិតពិបាក ក្នុងការធ្វើរោគវិនិច្ឆ័យ អ្នកលេងបាល់ឱបដោយមានទំនុកចិត្ត។ ការស្រាវជ្រាវរបស់ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Birmingham បានកំណត់ដើម្បីស្វែងយល់ថា តើការប៉ះទង្គិចគ្នា អាចត្រូវបានគេធ្វើរោគវិនិច្ឆ័យ ពីការស្តោះទឹកមាត់ របស់កីឡាករបាល់ឱប។

ក្រុមនេះទទួលបានគំរូទឹកមាត់ ពីកីឡាករបាល់ឱបបុរសអាជីពជាង ១០០០ នាក់ ក្នុងក្របខណ្ឌកំពូល នៃសហព័ន្ធកីឡាបាល់ឱបកំពូលអង់គ្លេស ចាប់ពីឆ្នាំ ២០១៧-២០១៩ ៕ ដោយ៖លី ភីលីព

Most Popular

To Top