កីឡាករខ្សែបម្រើ Miralem Pjanic ត្រូវបានគេដឹងថាមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំង ចាប់តាំងតែពីបានផ្ទេរមកចូលរួមក្លឹប Barcelona ប៉ុន្តែមិនសូវបានទទួលពេលវេលាដើម្បីប្រកួតគ្រប់គ្រាន់ឡើយនៅទីនេះ។
Pjanic ទោះបីជាយ៉ាងណាក្តី ឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមទាំងនោះគាត់ បានបញ្ជាក់ថាគ្មានបំណងចង់ចាកចេញពី Camp Nou ឡើយទោះបីជារដូវកាលដំបូងហាក់ដូចជាមិនសូវទទួលបាន លទ្ធផលល្អប្រសើរក្តី។
គួរឲ្យដឹងដែរថា Pjanic ត្រូវបានចុះហត្ថលេខាផ្ទេរមកពីក្លឹបអ៊ីតាលី Juventus កាលពីរដូវក្តៅមុនក្នុងតម្លៃខ្លួនប្រមាណជា៦៥លានអ៊ឺរ៉ូ ហើយមកដល់ពេលនេះ អាចបង្ហាញខ្លួនបានត្រឹមតែ១៧ដងប៉ុណ្ណោះ និងលេងនៅឈុត១១នាក់ដំបូងបានតែ៦ដងប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី

