គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ុយក្រែននៅថ្ងៃនេះ បានបង្ហាញការគាំទ្រ ទៅលើកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបបារាំង PSG ម្នាក់ថានឹងក្លាយទៅជា កីឡាករដ៏មានភាពជោគជ័យបំផុតនៅអ៊ឺរ៉ុបជាពិសេសបន្ទាប់ពី បានជួយបារាំង សាជាថ្មីដើម្បីអាចមាន សិទ្ធក្នុងការប្រកួតបាល់ទាត់ពិភពលោក សាជាថ្មីនៅកាតា។
លោក Andriy Shevchenko បាននិយាយថាកីឡាករឆ្នើមបារាំងរូបនេះ គឺជាកីឡាករដ៏អស្ចារ្យសម្រាប់បាល់ទាត់នាពេលអនាគតហើយអះអាងថា គាត់នឹងលើកពានរង្វាន់ Ballons d’Or ជាច្រើនជាមិនខាន ខណៈដែល Mbappe ទើបតែបានកសាងកេរ្ត៍ឈ្មោះ យ៉ាងខ្លាំងចាប់តាំងតែពីបានផ្ទេរមក ពី Monaco កាលពិឆ្នាំ២០១៦។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយ ការប្រកួត ស្មើរបស់បារាំង ជាមួយនឹងអ៊ុយក្រែនលោក Shevchenko បាននិយាយបែបនេះថា៖ពួកយើងដឹងថា គាត់គឺពិតជាអស្ចារ្យខ្លាំងណាស់ ដូច្នេះលើកពាន Ballon d’Or គឺជារឿងដែល ថាមិនអាចទៅរួចនោះឡើយ។
មកដល់ពេលនេះ Mbappe អាចស៊ុតបាន១៦គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនទាំង៤០ ប្រកួតជូនជម្រើសជាតិបារាំង ដោយមានទាំង ៤គ្រាប់ដែលបានជួយឲ្យបារាំងលើកពានរង្វាន់ពិភពលោកកាលពីឆ្នាំ២០១៨ នៅប្រទេសរុស្សីផង៕ ប្រែសម្រួល៖ស៊ុនលី
