កីឡា

Jesus លើកឡើងខ្លួនឯងថា នឹងក្លាយជាខ្សែប្រយុទ្ធ ដ៏ប្រសព្វម្នាក់ ក្រោយការចាក ចេញរបស់ Aguero

កីឡាករខ្សែប្រយុទ្ធ ប្រេស៊ីល Gabriel Jesus នៅសប្តាហ៍នេះ បានធ្វើការលើកឡើង មួយជាគំនិតយោបល់ផ្ទាល់ខ្លួនថា នឹងសង្ឃឹមក្លាយទៅជាកីឡាករខ្សែប្រយុទ្ធដ៏ល្អគ្រប់ទំរង់ និងសាកសមជាខ្សែប្រយុទ្ធលំដាប់មួយរួប នៅក្រោយការចាកចេញ នៃកីឡាករខ្សែប្រយុទ្ធជើងចាស់ ឆ្នើម Sergio Aguero។

គួរឲ្យដឹងដែរថា Man City បានប្រកាសហើយថាកីឡាករ Aguero ដែលបានរស់នៅ Etihad នេះអស់រយៈពេល១០ឆ្នាំមកហើយនោះនឹងត្រូវចាកចេញពីក្លឹបហើយ នៅពេល ដែលរដូវកាលនេះឈាន ចូលមកដល់ទីបញ្ចប់ និងចាកចេញក្នុងនាមជាកីឡាករ ដែលអាចរកគ្រាប់បាល់ បានច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រ របស់ក្លឹប។

Jesus ដែលតែងតែមានឈ្មោះ ត្រឹមជាកីឡាករគាំទ្រ ពីក្រោយ Aguero និងបែងចែកពេល វេលាភាគច្រើនទៅឲ្យកីឡាករ វ័យ៣៤ឆ្នាំរូប នេះបានចូលរួម ជាមួយ នឹងក្លឹបកាលពីឆ្នាំ២០១៧ ប៉ុន្តែនៅមិនទាន់អាចបំពេញតួនាទី បាន១០០ភាគរយ ជាខ្សែប្រយុទ្ធជួរមុខពេញលេញ នៅឡើយហើយនេះ គឺត្រូវបានគេមើលឃើញថា នឹងក្លាយ ទៅជាឧិកាស ដែលមិនអាចខ្វះបានឡើយ ដែលគាត់ទន្ទឹងរងចាំជាយូរ មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top