Manny Pacquiao កំពុងស្ថិត ក្នុងការពិភាក្សា ដើម្បីប្រកួតជាមួយអ្នក ប្រដាល់មិនដែលចាញ់សញ្ជាតិអាមេរិក Terence Crawford នៅទីក្រុងអាប៊ូដាប៊ី បន្ទាប់ពីខានឡើងសង្វៀនជិត២ឆ្នាំ។

គម្រោងនៃការចាប់គូឲ្យ Pacquiao និង Crawford បានជួបគ្នាបានរៀបចំអស់ជាច្រើនខែមកហើយ ប៉ុន្តែនៅលក្ខខណ្ឌខ្លះមិនទាន់បានព្រមព្រៀងគ្នា។ បើយោងតាមប្រធានរបស់ Top Rank បានឲ្យដឹងថា ការប្រកួតមិនទាន់ព្រមព្រៀងគ្នារួចរាល់នៅឡើយទេ ប៉ុន្តែបើគ្រប់យ៉ាងកើតឡើងមែន ទីក្រុងអាប៊ូដាប៊ី គឺជាទីតាំងត្រូវរៀបចំកម្មវិធី ហើយថ្ងៃទី ៥ ខែ មិថុនាជាពេលវេលាប្រកួត។
Pacquiao វ័យ៤២ឆ្នាំមិនបានឡើងប្រកួតចាប់តាំងពីយកឈ្នះ Keithh Thurmanយកបានខ្សែក្រវាត់ WBA កាលពីខែ កក្កដា ឆ្នាំ ២០១៩។ សម្រាប់ Crawford វ័យ៣៣ឆ្នាំជាអ្នកប្រដាល់មិនដែលស្គាល់ជាតិចាញ់ឡើង ប្រកួតចុងក្រោយរបស់គេកាលខែ វិច្ឆិកាឆ្នាំមុន ដោយបានយកឈ្នះអ្នកប្រដាល់អង់គ្លេស Kell Brook ក្នុងទឹក៤។ គេមានកំណត់ត្រាវាយ៣៧ប្រកួត ឈ្នះទាំង៣៧ប្រកួត ផ្ដួលដៃគូ២៨ប្រកួត៕

ប្រភព៖sabay
