កីឡាករវ័យ២៥ឆ្នាំ Lucas Torreira ដែលបច្ចុប្បន្នកំពុងលេង ក្នុងនាមជាកីឡាករខ្ចីជើង នៅក្លឹប AT Madrid ពីក្លឹប Arsenal នោះបានបង្ហាញអារម្មណ៍ថា ចង់ផ្ទេរទៅលេងនៅក្លឹបនៅទ្វីបអាមេរិកខាងត្បូងវិញ ដើម្បីរឿងមួយក្រោយពេល ដែលម្តាយរបស់ខ្លួន បានបាត់បង់ជីវិតទៅ។
Torreira បាននិយាយថា គាត់ចង់ផ្ទេរទៅលេង នៅ Boca Junior វិញជំនួសឲ្យការលេងបាល់នៅអ៊ឺរ៉ុបពីព្រោះថា វាគឺជាអ្វីដែលឪពុក របស់គាត់ប្រាថ្នាចង់បាន នៅក្រោយមរណៈភាព របស់ម្តាយដោយសារ វិរុសកូវីដហើយនោះ ។
គួរឲ្យដឹងថា Torreira ចុះកុងត្រាជាមួយ នឹងក្លឹបកាំភ្លើងធំ Arsenal រយៈពេល៥ឆ្នាំពីក្លឹប Sampdoria កាលពីឆ្នាំ២០១៨ ហើយមកដល់ពេលនេះកុងត្រា របស់ខ្លួនជាមួយនឹងទីក្រុងឡុង នៅសល់តែរយៈពេល២ឆ្នាំទៀតប៉ុណ្ណោះ ហើយសង្ឃឹមថា នឹងអាចចុះកុងត្រាជាមួយនឹង Boca នៅពេលដែលកុងត្រាខ្ចីជើងជាមួយនឹង AT Madrid នឹងចប់ចុងរដូវកាលនេះហើយ៕
ប្រែសម្រួល៖ស៊ុនលី