ក្រុម Liverpool នឹងត្រូវប្រកួតជាមួយក្រុម Real Madrid នៅរាត្រីនេះហើយសម្រាប់ការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។
មុនការប្រកួតនេះកើតឡើង លោក Klopp បាននិយាយប្រាប់ទៅអ្នកកាសែតឱ្យហើយថាប្រកួតនេះ មិនមែនប្រកួតសងសឹកគ្នាអ្វីនោះទេ។ លោកនៅចាំបានការប្រកួតនៅឆ្នាំ២០១៨កន្លងទៅ និងគ្រប់គ្នាក៏បានចាំការប្រកួតផ្ដាច់ព្រ័ត្រមួយនោះដែរ។ តែគ្រប់យ៉ាងបានក្លាយជាអតីតកាលទៅហើយ ដូច្នេះលោកមិនចង់រំលឹកវាឡើងវិញឡើយ។

អ្វីដែលលោកចង់បាននៅការប្រកួតរាត្រីនេះគឺជ័យជម្នះដើម្បីបានឡើងទៅវគ្គបន្ដប៉ុណ្ណោះ។ ដោយលទ្ធផលឬអ្វីផ្សេងទៀត មិនមែនជាអ្វីដែលលោកចង់បានឡើយ។ រឿងរបស់ Ramos បានក្លាយជារឿងពីមុន ដែលមិនមានអ្វីមកទាក់ទងប្រកួតនេះទៀតទេ។ មួយវិញទៀត រូបគេក៏មិនទាន់ជាសះស្បើយលេងប្រកួតយប់នេះបានដែរ៕
ប្រភព៖sabay
