កីឡា

លោក វ៉ាត់ ចំរើន ៖ កម្ពុជា ត្រៀមបញ្ជូន ត្រៀមក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ១៣៥នាក់ ធ្វើការហ្វឹកហាត់ នៅប្រទេសចិន

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងគណៈម្មាធិការ រៀបចំSEA GAMES (CAMSOC) បានមានប្រសាសន៍ ក្រសួងកីឡាចិន តាមរយៈស្ថានទូតចិន តែងតែបញ្ជូនសារទៅវិញ ទៅមក ជាមួយកម្ពុជា ក្នុងការភ្ជាប់ជំនួនអភិវឌ្ឍជំនាញ បច្ចេកទេសកីឡាកម្ពុជា ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ ដែលជាការត្រៀមទទួលធ្វើម្ចាស់ផ្ទះ SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។

លោកបានបន្តថា យើងបានត្រៀមក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ កម្ពុជាចំនួន១៣៥នាក់ បូករួមទាំងគ្រូបង្វឹក គ្រូជំនួយ ម្នាក់ ឬ២នាក់ ក្នុង១ប្រភេទកីឡា ក្នុងការចេញទៅគ្រប់គ្រង ដឹកនាំកូនសិស្ស របស់ខ្លួនសម្រាប់ការហ្វឹកហាត់ នៅប្រទេស ចិន ដោយត្រៀមចេញ ទៅហ្វឹកហាត់ នៅក្នុងខែកក្កដា ឬខែសីហា ឆ្នំា២០២១ ។ អត្តពលិកកម្ពុជា ចំនួន១៥៣ នាក់ របស់កម្ពុជានេះ គឺជាអត្តពលិក ដែលមានគុណភាពខ្ពស់ៗជាងគេបំផុត ក្នុងចំណោមជាង ១០ប្រភេទកីឡា ដែលភាគីចិនជាអ្នកមកជ្រើសរើស ដោយខ្លួនឯង ។

លោកអគ្គលេខាធិការ បន្ថែមទៀតថា ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេត្រៀម ចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT ទៅហ្វឹកហាត់ នៅ សាធារណរដ្ឋកូរ៉េ រីឯកីឡាករ កីឡាការិនីមានឈាមជ័រ ជាខ្មែរផ្សេងៗទៀត រស់នៅក្រៅប្រទេសស្រាប់ ដូចជាខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ដែលជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេស ហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យបន្តការហ្វឹកហាត់ ក្នុងពេលដំណាលគ្នាផងដែរ ៕

Most Popular

To Top