កន្លងមកគ្រូបង្វឹករបស់ក្លឹប Crystal Palace លោក Roy Hodgson ធ្លាប់បានបញ្ជាក់ថាគាត់នៅតែសង្ឃឹមថាអាច រងចាំមើលទំរង់លេងដ៏ល្អ របស់កីឡាករខ្សែប្រយុទ្ធ Wilfried Zaha ជាមុនសិនក្នុងពេលដែលនៅសេស សល់នៅរដូវកាលនេះ មុននឹងធ្វើការសម្រេចចិត្តចុងក្រោយ អំពីអនាគតរបស់កីឡាករ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ លោក Roy Hodgson បានសារភាពថាជាក់ស្តែងមកដល់ពេលនេះ Zaha ខ្លួនគាត់ គឺពិតជាបានដឹងនិងត្រៀមខ្លួន រួចទៅហើយថា តើគាត់នឹងត្រូវលេងនៅទីណាជាពិសេស នៅមុនពេលដែលរដូវក្តៅ ដែលនឹងឈានមក ដល់នាពេលខាងមុខនេះ។

គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០១៩កីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះ បានលេចឬព័ត៌មានក្នុងការផ្ទេរទៅលេងជាមួយ នឹងក្លឹបកាំភ្លើងធំ Arsenal ប៉ុន្តែមិនបានជោគជ័យនោះទេ ហើយក៏បានប្តេជ្ញាចិត្តបង្ហាញភាពស្មោះត្រង់ ចំពោះក្លឹប Crystal Palace ហើយសន្យា នឹងបង្កើនសមត្ថភាព
បន្ថែមទៀតនៅទីនេះ៕
ប្រែសម្រួល៖ស៊ុនលី

