កីឡា

កម្ពុជា ត្រៀមបញ្ជូន ក្រុមអត្តពលិក ១២ប្រភេទ ធ្វើការហ្វឹកហាត់ នៅប្រទេសចិន ខណៈតេក្វាន់ដូ WT ហ្វឹកហាត់នៅកូរ៉េ មុន SEA GAMES នៅវៀតណាម មកដល់

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងគណៈម្មាធិការរៀបចំ SEA GAMES (CAMSOC) បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២១នេះ តាមផែនការភាគីចិន ត្រៀមទទួលក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ចំនួន១៣៥នាក់ ក្នុងនោះគ្រូបង្វឹក និងប្រធាន ក្រុមគ្រប់គ្រង ចំនួន១៧នាក់ និងកីឡាករ-កីឡាការិនី១១៨នាក់ នៃ១២ប្រភេទ កីឡា រយៈពេល៩០ថ្ងៃ ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេស កីឡាកម្ពុជា មុនទៅចូលរួមការ ប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ។

លោកបានបន្តថា សម្រាប់ការហ្វឹកហាត់ នៅប្រទេសចិន ដោយត្រៀមចេញទៅហ្វឹកហាត់ នៅក្នុងខែកក្កដា ឬខែសីហា ឆ្នំា២០២១។ អត្តពលិកកម្ពុជា ចំនួន១៥៣នាក់ របស់កម្ពុជានេះ គឺជាអត្តពលិក ដែលមានគុណភាពខ្ពស់ៗជាងគេបំផុត ក្នុងចំណោមជាង១០ប្រភេទកីឡា ដោយភាគីចិន ជាអ្នកមកជ្រើសរើស ដោយខ្លួនឯង ។ កីឡាទំាំង១២ប្រភេទរួមមានកីឡាកាយសម័្ពន្ធ កីឡាហែលទឹក កីឡាចំបាប់ កីឡាវាយសី កីឡាអត្តពលកម្ម កីឡាវាយកូនឃ្លីលើតុ កីឡាវ៉ូស៊ូ កីឡាបាល់បោះ កីឡាបាល់ទះ កីឡាបាល់ទាត់នារី កីឡាបាញ់កាំភ្លើង និងកីឡាលើកទម្ងន់ ។

លោកអគ្គលេខាធិការបន្ថែមទៀតថា ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេត្រៀមចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT ទៅហ្វឹកហាត់ នៅសាធារណរដ្ឋកូរ៉េ រីឯកីឡាករ-កីឡាការិនី មានឈាមជ័រ ជាខ្មែរផ្សេងៗទៀតរស់នៅក្រៅប្រទេស ស្រាប់កកីឡាការិនី ខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡា SEA Games លើកទី៣០ នៅប្រទេស ហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យបន្តការហ្វឹកហាត់ ក្នុងពេលដំណាលគ្នាផងដែរ ៕

Most Popular

To Top