យោងតាមការចេញផ្សាយរបស់ the Sport នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ក្លឹបយក្សអេស្បាញ Barcelona នឹងចាប់ផ្តើមការងារបន្តកុងត្រាថ្មីជូន កីឡាករខ្សែប្រយុទ្ធបារាំង
Ousmane Dembele រហូតដល់ឆ្នាំ២០២៥។
Dembele ក្រោយប្រើពេលជាច្រើនខែ ក្នុងការព្យាបាលរបួសនិងខកខាន ការប្រកួតឲ្យក្លឹបហើយមកនោះបានត្រឡប់មកចូលរួម ជួយក្លឹបវិញនិងបង្ហាញទំរង់ ដ៏គួរឲ្យទាក់ចិត្តមួយដែលវាបានធ្វើ ឲ្យទាំងក្លឹបនិងអ្នកគាំទ្រមិនចង់បាត់បង់ វត្តមានរបស់កីឡាករបារាំងរូបនេះ ឡើយ។
ទោះបីជាយ៉ាងណាក្តីកិច្ចពិភាក្សាគ្នាលើកនេះ គឺមិនសង្ឃឹមថានឹងជោគជ័យ១០០ភាគរយនោះទេពីព្រោះវាអាស្រ័យទៅលើកីឡាករផងដែរ ហើយបើបរាជ័យនោះមានន័យថា Dembele នឹងអាច Barcelona ដាក់លក់ចាប់ពីរដូវក្តៅនេះ ទៅហើយដើម្បីអាចទទួលបាន ប្រាក់មកវិញខ្លះមុនពេលដែលកុងត្រា របស់គាត់នឹងត្រូវផុតកំណត់ នៅឆ្នាំ២០២២ខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី