ក្រុម Granada បានបរាជ័យក្រោមថ្វីជើងក្រុម Manchester United ក្នុងដីខ្លួនឯង នាលទ្ធផល ២-០ សម្រាប់ជើងទី១ពានរង្វាន់ Europa League វគ្គ៨ក្រុមចុងក្រោយ។
ជាមួយការប្រកួតខាងលើនេះកំពុងដំណើរការ ក៏ស្រាប់តែមានបុរសម្នាក់ស្រាតរត់ចូលទីលានប្រកួតតែម្ដង។ ខណៈដែលការប្រកួតនេះទៀតសោត បានបិទទ្វាទេ តែនៅតែមានអ្នកអាចចូលនិងរត់ចូលទីលានទាំងខ្លួនស្រាតននោលគោគបានទៀត។ ក្រោយពីក្រុមការងារបានចាប់គេបាន និងនាំចេញទៅ ការប្រកួតក៏ដំណើរការទៅមុខទៀត។

ជាលទ្ធផលជើងទី១នេះ ក្រុម Man Utd ទទួលបានជ័យជម្នះ ២-០ ដោយ២គ្រាប់នោះសម្រេចបានដោយ Rashford ១គ្រាប់នៅនាទី៣១ និង Bruno ១គ្រាប់នៅនាទី៩០ ដោយបាល់ប៉េណាល់ទី៕

ប្រភព៖sabay
