កីឡា

Real Madrid ស៊ុតបាន២គ្រាប់ យក៣ពិន្ទុ ឡើងកំពូលតារាង បណ្តោះអាសន្ន

ក្រុមរបស់លោក Zinedine Zidane សាជាថ្មីបានបង្ហាញជំនឿចិត្តក្នុងការលើកពានរង្វាន់លីគកំពូលអេស្បាញ La Liga នៅរដូវកាលនេះតាមរយៈជ័យជំនះលើក្រុម Barcelona កាលពីព្រកួតយប់មិញ។

លទ្ធផល២ទល់នឹង១ដែល Real Madrid ធ្វើបានគឺជាស្នាដៃដ៏ធំធេងរបស់កីឡាករខ្សែប្រយុទ្ធ Benzema ដែលបានស៊ុតបញ្ចូលទីគ្រាប់ដំបូង តាំងតែពីនាទីទី១៣និងបន្តគ្រាប់ទី២ដោយកីឡាករ Toni Kroos នៅនាទីទី២៨។

ភ្លៀងធ្លាក់ខ្លាំងនៅការប្រកួតតង់ទីបានធ្វើឲ្យគ្រាប់បាល់អាចកើតឡើងតែម្តងប៉ុណ្ណោះនិងគឺជាស៊ុតបញ្ចូលទីដោយកីឡាករខ្សែការពារស្លាបរបស់ Barcelona គឺកីឡាករ Mingueza នៅនាទីទី៦០។

ទោះបីជាបច្ចុប្បន្នមានតំណែងនៅកំពូលតារាងមែនប៉ុន្តែ Real Madrid គឺមានប្រកួតលើសក្រុមឈរនៅលេខរៀងទី២ AT Madrid ដែលនៅសល់១ប្រកួតទៀតនិងមានពិន្ទុស្មើគ្នាចាញ់តែគ្រាប់បាល់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top