កីឡាករខ្សែប្រយុទ្ធអាមេរិក Christian Pulisic បានស៊ុតបញ្ចូលទីបាន២គ្រាប់ កាលពីយប់មិញ និងក៏បានក្លាយទៅជា ការប្រកួតដ៏ធំបំផុតមិនធ្លាប់មានក្រោម ការដឹកនាំ របស់លោក Thomoas Tuchel មួយរយៈកន្លងមក។
Chelsea ចូលទៅលត់ Crystal Palace ដល់ក្នុងផ្ទះលទ្ធផល៤ទល់នឹង១ ដោយ២គ្រាប់ទៀតរកបានដោយ កីឡាករខ្សែប្រយុទ្ធ Kai Havertz នៅនាទីទី៨និង ដោយកីឡាករ ខ្សែការពារ Zouma នៅនាទីទី៣០។
ម្ចាស់ផ្ទះអាចតាមវិញបានតែ១គ្រាប់ប៉ុណ្ណោះ ដោយខ្សែប្រយុទ្ធជើងចាស់ Chirstian Benteke នៅនាទីទី៦៣ប៉ុន្តែមិនគ្រប់គ្រាន់ឡើយដើម្បីរំដោះខ្លួន ចេញពីបរាជ័យ យប់មិញនេះ។
៣ពិន្ទុយប់មិញបានធ្វើឲ្យ Chelsea ឡើងមកលេខរៀងទី៤បង្កើនឱកាសទៅលេង Champion League រដូវកាលក្រោយខណៈ Crystal Palace ធ្លាក់ទៅលេខ រៀងទី១៣ បណ្តោះអាសន្ន៕
ប្រែសម្រួល៖ស៊ុនល