កីឡា

កីឡាការិនីថន សុម៉ាវត្តី ៖ ខ្ញុំចាក់វ៉ាក់សាំងលើកទី១ និងលើកទី២រួចហើយ មិនមានបញ្ហា ប្រតិកម្មអ្វីទាំងអស់

ភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់សាំង បង្ការមេរោគ COVID-19 ជូនថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ដើម្បីត្រៀមហ្វឹកហាត់ចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021លើទី៣១ នៅប្រទេសវៀតណាម ដែលប្រព្រឹត្តនាខែវិច្ឆិកា ២០២១ ខាងមុខនេះ បានបញ្ចប់ជាផ្លូវការ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ចាប់តាំងពីចាក់រហូត ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ អត្តពិលទំាងអស់ មិនមានបញ្ហាប្រតិកម្មអ្វីទាំងអស់ ។

កីឡាការិនីជម្រើសជាតិកីឡាទ្រី យ៉ាត្លុង ថន សុម៉ាវត្តី បញ្ជាក់ថា នាងខ្ញុំបានចាក់វ៉ាក់សាំងលើកទី១ កាលពីថ្ងៃទី២ និងលើកទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលចាប់តាំងពីចាក់ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ មិនមានបញ្ហាប្រតិកម្មអ្វីទាំងអស់ ។ ក្រោយការចាក់ទាំង ពីរលើក រយៈពេល៤-៥ថ្ងៃ គឺនាងខ្ញុំបានបន្តការហ្វឹកហាត់ ជាប់ជាប្រចាំនៅផ្ទះរបស់នាងខ្ញុំឡើងវិញ (រំសាយការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំ) ហើយសុខភាពរបស់នាងខ្ញុំ ល្អមាំមួនធម្មតា ។

កីឡាការិនីរូបនេះបានបន្តថា នាងខ្ញុំសូមគោរពថ្លែង អំណរគុណ ជូនសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្ត ទុកដាក់ ដល់សុខទុក្ខរបស់ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ។ ក្នុងនាមជាកីឡាការិនី ជម្រើសជាតិ នាងខ្ញុំសូមឲ្យបងប្អូនចូល រួមគោរព វិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន និងចូលរួមទទួលការចាក់ វ៉ាក់សាំង បង្ការជំងឺCOVID-19ឲ្យបានគ្រប់ៗគ្នា ៕

Most Popular

To Top