យោងតាមការចេញផ្សាយ របស់ The Tuttosport នៅថ្ងៃនេះបានសរសេរថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេមើលឃើញថា នៅតែមានឈ្មោះ ជាក្លឹបដែលចុះឈ្មោះតាមសុំចរចា ជាមួយនឹងកីឡាករខ្សែ ប្រយុទ្ធ Paulo Dybala របស់ក្លឹប Juventus ដដែលខណៈដែលកុងត្រា របស់កីឡាករឈានចូលមកដល់ឆ្នាំចុង ក្រោយទៅហើយក្តី ។
បិសាចក្រហម Man UTD ត្រូវបានគេមើលឃើញថា នឹងមានភាពមមាញឹកខ្លាំង នៅរដូវក្តៅនេះជាពិសេស នៅក្រោយព័ត៌មានថា ក្លឹប នឹងត្រូវស្វែងរកកីឡាករ លេខ៩ម្នាក់ ជាចាំបាច់ដែលក្នុងនោះអាចមានដូចជា Erling Haaland របស់ Dortmund និង Harry Kane របស់ Spurs ផង។
កីឡាករខ្សែប្រយុទ្ធទាំងពីរ គឺជាជម្រើសអទិភាពក្តីប៉ុន្តែក៏មិនមែនអាច ធ្វើទៅបានដោយកញ្ចប់លុយតិចតូចនោះទេ ដូចនេះការព្យាយាមចរចា Dybala នឹងក្លាយទៅជាជម្រើសបន្ទាប់បន្សំប៉ុណ្ណោះ ហើយពីព្រោះកន្លងមកក្លឹបក៏ធ្លាប់បានចរចាជាមួយនឹង Dybala ជាច្រើនដងមកហើយដែរ ទាំងដែលបរាជ័យរហូតមក ៕
ប្រែសម្រួល៖ស៊ុនលី