ខ្សែប្រយុទ្ធ Edinson Cavani រកគ្រាប់បាល់១គ្រាប់ ជួយក្រុមបិសាចក្រហម Manchester United យកឈ្នះលើក្រុម Granada បានក្នុងលទ្ធផល ២-០ កាលពីយប់មិញនេះ។
កាលពីជើងទី១កន្លងទៅ ក្រុម Man Utd បានយកឈ្នះលើក្រុម Granada នេះបាន ២-០ ម្ដងមកហើយ ។ ដោយប្រកួតជើងទី២ នៅយប់មិញ ក្រុមរបស់លោក Ole បន្ដធ្វើបានល្អទៀត ដោយយកឈ្នះ លើក្រុមនៅអេស្ប៉ាញ ២-០ ដដែល ។ ដោយ២គ្រាប់ នៅយប់មិញនេះ រកបានដោយ Cavani ១គ្រាប់ និង Vallejo ១គ្រាប់ ដែលជាការធ្វើឱ្យចូលទីខ្លួនឯង។
បញ្ចប់ការប្រកួតទាំងពីរជើង ក្រុមបិសាចក្រហម យកឈ្នះលើក្រុម Granada ក្នុងលទ្ធផល ៤-០ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀត។ ពួកគេនឹងត្រូវប៉ះជាមួយក្រុម Roma នៅចុងខែនេះ ៕ sabay