ម្ចាស់ផ្ទះ Everton បើកទ្វារស្វាគមន៍ក្រុម Spurs យប់មិញនេះ មិនអាចធ្វើអ្វីគ្នា បានឡើយ ដោយលទ្ធផល ចប់ការប្រកួត ក្រុមទាំងបានត្រឹមស្មើ២គ្រាប់ ទល់នឹង២គ្រាប់ប៉ុណ្ណោះ។
ចែកគ្នា១ពិន្ទុមានន័យថា Spurs នៅបន្តស្ថិតនៅលេខរៀង ទី៧ដដែល មាន៥០ពិន្ទុ ខណៈដែល Everton មាន៤៩ពិន្ទុ ឈរនៅលេខរៀងទី៨ ក្នុងកំពូលតារាង។

២គ្រាប់ដែលធ្វើបានដោយ Everton គឺជាដោយកីឡាករ ខ្សែប្រយុទ្ធពាក់ស្លាកលេខ១០ កីឡាករ Sigurosson នៅនាទីទី៣១និង៦២ ខណៈដែល Spurs វិញធ្វើបានដោយ Kane លេខ១០ដូចគ្នា នៅនាទីទី២៧និងនាទីទី៦៨៕ ប្រែសម្រួល៖ស៊ុនលី
