the Mundo Deportivo នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែការពារ Emerson ដែលជាកីឡាកររបស់ក្លឹបមាន់ខ្នាយមាស Spurs កំពុងបានក្លាយទៅជាគោលដៅរបស់ក្លឹបយក្សអេស្បាញ Barcelona ហើយនិងកំពុងត្រូវបានក្លឹបរៀបចំកិច្ចការងារដើម្បី ពិនិត្យលទ្ធភាពក្នុងការផ្ទេរឲ្យអាចកើតឡើង។
តាមពិត Spurs ក៏កំពុងពិចារណាក្នុងការដោះដូរកីឡាករវ័យ២២ឆ្នាំរូបនេះផងដែរ នៅរដូវក្តៅខាងមុខខណៈដែលបច្ចុប្បន្នកីឡាករកំពុងលេង ឲ្យលក្ខខណ្ឌខ្ចីជើងនៅក្លឹប Real Betis នៅឡើយហើយគាត់ នឹងអាចមានតម្លៃខ្លួនប្រមាណជា២៥លានអ៊ឺរ៉ូ។
ទោះបីជាយ៉ាងណាក្តី Barcelona ប្រហែលជានឹងត្រូវប្រឈមមុខទៅនឹងគូប្រជែងធំៗផ្សេងទៀតដូចជាក្លឹប Inter Milan និង PSG ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

