កីឡាករខ្សែការពារវ័យក្មេង Fofana បានបង្ហាញខ្លួនយ៉ាងគួរឲ្យ ទាក់ចិត្តបំផុតនៅក្នុងរដូវកាលដំបូងជូនក្លឹប Leicester City នៅពេលនេះហើយកំពុងក្លាយ ជាគោលដៅរបស់ក្លឹបធំៗមួយចំនួនផងដែរទាំងដែលកុងត្រា របស់គាត់នៅសល់រយៈពេលយូរទៀតក្តី។
មួយក្នុងចំណោមនោះក្លឹបបិសាចក្រហម Man UTD គឺជាអ្នកដែលបានឈានមួយជំហ៊ានមុនគេដើម្បីបង្ហាញចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករ Fofana ដែលមានវ័យទើបតែ២០ឆ្នាំរូបនេះទោះបីជាគាត់ទើបតែ បានផ្ទេរមកចូលរួមជាមួយនឹង Leicester City ពីក្លឹប Saint-Etinne ក្តី។
គួរឲ្យដឹងដែរថាទោះបីជាមានអាយុតិច ក៏ពិតមែនប៉ុន្តែសមត្ថភាព និងជំនាញរបស់កីឡាករព្រមទាំងបទពិសោធរបស់គាត់ផង និងកុងត្រាដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៥ផងធ្វើឲ្យក្លឹប Leicester City នឹងមិនយល់ព្រមឲ្យគាត់ចាកចេញ ក្នុងតម្លៃខ្លួនតិចនោះឡើយ៕