កីឡា

អ្នក​គាំទ្រ Schalke 04 ​យក​ពង​មាន់​ គប់​កីឡាករ ​ក្រោយ​ធ្លាក់​ ទៅ​លេង​លីគ​ទី​២

​ក្លឹប Schalke បាន​ធ្លាក់​ចេញ​ពី​លីគ​កំពូល​របស់​អាល្លឺម៉ង់​ Bundesliga ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣៣​ឆ្នាំ បន្ទាប់​ពី​ចាញ់ Arminia ១-០ ​កាល​ពី​ម្សិលមិញ។

ដំណឹង​នៃ​ការ​ធ្លាក់​របស់​ក្រុម​គីឡូ Champions League ​ខាង​លើ​នេះ ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ​ស្រប​ពេល​អ្នក​គាំទ្រ​របស់​ក្លឹប Schalke 04 ​ក៏​មិន​ពេញ​ចិត្ត​ខ្លាំង​ណាស់​ដែរ។ ​នៅ​យប់មិញ​នេះ ​មាន​ដំណឹង​ថា​បណ្ដា​អ្នក​គាំទ្ រ​ស្មោះស្ម័គ្រ​របស់​ក្លឹប ​បាន​ចេញ​ទៅ​វាយ​ប្រហារ​ឡាន​ក្រុង​របស់​កីឡាករ​ផ្ទាល់​តែ​ម្ដង។

​ក្រុម​ប៉ូលិស ​បាន​រាយការណ៍​ថា​មនុស្ស​ប្រមាណ​ជា​៥០០​ទៅ​៦០០​នាក់​បាន​រង់ចាំ​នៅ​ក្រៅ​កីឡដ្ឋាន។ បន្ទាប់​ពី​ពួកគេ​បាន​ឃើញ ​ឡាន​ក្រុង​កីឡាករ​​ក៏​នាំ​គ្នា​យក​ពង​មាន់ ​គប់​កីឡាករ​តែ​ម្ដង។ ​នេះ​ស​បញ្ជាក់​ពី​ការ​មិន​ ពេញ​ចិត្ត​របស់​ពួកគេ ​នៅ​ពេល​ដែល​ក្រុម​លេង​ មិន​បាន​ល្អ និង​ធ្លាក់​ទៅ​ដល់​លីគ​លំដាប់​ទី​២​នោះ៕ sabay

Most Popular

To Top