កីឡា

Ryan Mason យកជ័យជំនះ ប្រកួតដំបូង ក្នុងនាមជាគ្រូបង្វឹក វ័យក្មេងបំផុត នៅអង់គ្លេស

បន្ទាប់ពីការបណ្តេញ ចេញលោក Jose Mourinho មកក្លឹប Spurs នៅមិនទាន់បានរកឃើញ គ្រូបង្វឹកថ្មី ដែលពោរពេញទៅដោយបទ ពិសោធដើម្បីមកជំនួស តំណែងនេះនៅឡើយ។

ខណៈដែលមិនទាន់ អាចរកបានគ្រូបង្វឹកថ្មី នៅឡើយនោះលោក Ryan Mason ដែលមានវ័យ ទើបតែ២៩ឆ្នាំពោលគឺមានវ័យតិចជាងកីឡាករ ៥នាក់ របស់ក្លឹបផងនោះ ត្រូវបានតែងតាំងជាគ្រូបង្វឹក បណ្តោះអាសន្ន។

បង្ហាញខ្លួនដំបូង ក្នុងការប្រកួតដំបូង កាលពីយប់មិញ ក្នុងនាមជាគ្រូបង្វឹកវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្រ របស់ Premier Leagueនោះលោក Mason បានដឹកនាំឲ្យ Spurs យកឈ្នះប្រកួតដំបូងទៅលើក្រុម Southampton ក្នុងលទ្ធផល ២ទល់នឹង១ក្នុង
ពេលដែលលោកមានអាយុ ត្រឹមតែ២៩ឆ្នាំ ៣១២ថ្ងៃប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ស៊ុនលី

Most Popular

To Top