កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិកអន្តរជាតិ Eden Hazard ដែលកន្លងតែងតែទទួលរងរបួសចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹងក្លឹប Real Madrid នោះនៅពេលនេះ ត្រូវបានគេដឹងថានឹងអាចវិលត្រឡប់ មកចូលរួមប្រកួតជូនក្លឹបសាជាថ្មីហើយក្រោយការរបួស ចុងក្រោយមួយកាលពីថ្ងៃទី១៣ខែមិនា។
គួរឲ្យដឹងដែរថាការវិលត្រឡប់លើកនេះ ត្រូវបានគេដឹងថានឹងធ្វើឡើងនៅចំពេលដែលក្លឹប Real Madrid ត្រូវប្រកួតប៉ះនឹងក្លឹបចាស់របស់ខ្លួនគឺតោខៀវ Chelsea ព្រមទាំងក្លឹប Real Betis ផងនៅសប្តាហ៍នេះ។
Hazard បង្ហាញខ្លួនចុងក្រោយបានតែ១៥នាទី ប៉ុណ្ណោះក្នុងការប្រកួតប៉ះនឹងក្រុម Elche ហើយក៏បានទទួលរងរបួសសាជាថ្មីដែលបើគិតត្រឹមនេះ កីឡាករវ័យ៣០ឆ្នាំរូបនេះសរុបនៃការរងរបួសគឺមានទៅដល់៩ដង មកហើយចាប់តាំងតែពីបានផ្ទេរមកដល់ Real Madrid៕
ប្រែសម្រួល៖ស៊ុនលី

