MONTREAL៖លោកស្រី Hayley Wickenheiser សមាជិកគណៈកម្មាធិការ អត្តពលកម្ម គណៈកម្មាធិការអូឡាំពិកអន្តរជាតិកាណាដានិយាយថា អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត គួរសម្រេចចិត្តថា តើត្រូវរៀបចំ ព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិកតូក្យូ មិនមែនអត្តពលិក ឬ IOCឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
លោកស្រី Wickenheiser ជាអតីតកីឡាការិនីម្ចាស់មេដាយអូឡាំពិក ៦ សម័យកាល ដែលបានឈ្នះមេដាយមាស កីឡាហុកគីលើទឹកកកចំនួន៤ និងកីឡាក Softball ក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវក្តៅឆ្នាំ ២០០០ បានប្រាប់ CBC Sports ថា សុវត្ថិភាព និងសុខភាពសាធារណៈចាំបាច់ ត្រូវតែជាកត្តាសម្រេចចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍ កីឡានៅប្រទេសជប៉ុន ក្នុងខែកក្កដា និងសីហា។
លោកស្រី Wickenheiser បាននិយាយនៅក្នុងសេចក្តីប្រកាសមួយនៅលើ គេហទំព័ររបស់ CBC ថា ការសម្រេចចិត្តនេះចាំបាច់ត្រូវធ្វើឡើង ដោយអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងសុខភាព មិនមែនដោយក្រុមហ៊ុន និងអាជីវកម្មធំ ៗ ទេ។ ការពន្យល់ច្បាស់លាស់និងតម្លាភាពចាំបាច់ត្រូវផ្តល់ឲ្យ ប្រសិនបើព្រឹត្តិការណ៍ កីឡានឹងដំណើរការទៅមុខ។
លោកស្រី Wickenheiser ដែលជាកីឡាការិនី កីឡាហុកឃីបានប្រាប់ដឹងថា បន្ទាប់ពីបានហ្វឹកហាត់ អស់រយៈពេលជាច្រើនឆ្នាំដើម្បីប្រកួតប្រជែង លោកស្រីនឹងធ្វើអ្វីគ្រប់យ៉ាង ដែលត្រូវទៅដូច្នេះ អត្តពលិក និង IOC មិនគួរធ្វើការជ្រើសរើសចុងក្រោយ លើជោគវាសនា ការប្រកួតទេ៕ ដោយ៖លី ភលីព