ឡុង៖ សហព័ន្ថហែលទឹកអន្តរជាតិ FINA បាននិយាយថា ទីក្រុងបាសេឡូណា នឹងរៀបចំការប្រកួត ហែលទឹករបាំងក្នុងទឹកនៃព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកតូក្យូ នៅខែមិថុនា បន្ទាប់ពីប្រកួតនេះ មិនអាចរៀបចំឡើង នៅទីក្រុងតូក្យូបានឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការប្រកួតថ្ងៃទី ១០-១៣ ខែមិថុនាគឺជាវគ្គជម្រុះ ចុងក្រោយមុនព្រឹត្តិការណ៍អូឡាំពិក ដែលពន្យាពេលចាប់ផ្តើម នៅថ្ងៃទី ២៣ខែកក្កដា ដោយមានក្រុមចំនួន ៣ ក្នុងចំណោម ១០ ក្រុមចូលរួម និង ៧ នាក់ក្នុងចំណោម ២២ នាក់នៅតែរក្សាកន្លែងរបស់ពួកគេ។
ជំងឺរាតត្បាតរ៉ាំរ៉ៃ នៃមេរោគ COVID-១៩បានរំខានដល់ការរៀបចំ សម្រាប់ការចាប់ផ្តើម នៃរដូវក្តៅ។ព្រឹត្តិការណ៍ប្រកួតរបាំ ក្នុងទឹកនឹងត្រូវរៀបចំឡើង នៅទីក្រុងតូក្យូនាខែកក្កដា៕ ដោយ៖លី ភីលីព
