កីឡា

ប៉ូលីសជាអ្នកការពារ នៃការរត់បញ្ជូនភ្លើងគប់ កីឡាអូឡាំពិកតូក្យូ បន្តឆ្លងមេរោគ COVID-19 បន្ទាប់ពីធ្វើតេស្តិ៍រួច

តូក្យូ៖ អ្នករៀបចំ ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូបាននិយាយថា ប៉ូលីសម្នាក់បានធ្វើតេស្តិ៍ វិជ្ជមាន មេរោគCOVID-19 ក្នុងមួយថ្ងៃបន្ទាប់ ពីការតែងតាំងរបស់លោក កាលពីសប្តាហ៍មុន នៅសម្រាប់សម្រួលចរាចរណ៍ ក្នុងពិធីបញ្ជូនភ្លើងគប់ កីឡាអូឡាំពិក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

នេះគឺជាការធ្វើតេស្តិ៍វិជ្ជមាន លើកដំបូងសម្រាប់ការបញ្ជូនភ្លើងគប់ បន្តចាប់តាំងពីកម្មពិធី បានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែមីនាពីខេត្តភាគឥសាន នៃហ្វូគូស៊ីម៉ា។ ក្រុមអ្នករៀបចំ បាននិយាយថា ប៉ូលីស ដែលមានអាយុជាង ៣០ ឆ្នាំត្រូវបានចាត់ ឲ្យគ្រប់គ្រងចរាចរណ៍ នៅថ្ងៃទី ១៧ ខែមេសានៅភាគនិរតីនៃខេត្ត Kagawa ។ ពួកគេបាននិយាយថា មន្រ្តីនោះបានវិវត្តរោគសញ្ញា ហើយបានធ្វើតេស្តវិជ្ជមាន នៅថ្ងៃបន្ទាប់ ចំណែកអាជ្ញាធរសុខាភិបាល មូលដ្ឋានកំពុងស៊ើបអង្កេត។

ក្រុមមន្រ្តីបាននិយាយថា ប៉ូលីសរូបនេះបានពាក់ម៉ាស់ និងទទួលយកការ ប្រុងប្រយ័ត្នខាងសង្គម និងវិធានការផ្សេងៗ។ របាយការណ៍នេះ បានកើតឡើង នៅពេលប្រទេសជប៉ុន កំពុងត្រៀមប្រកាសអាសន្នទី៣ នៅតំបន់ទីប្រជុំជនភាគខាងលិច នៅជុំវិញអូសាកា និងនៅទីក្រុងតូក្យូ។

ប្រទេសជប៉ុន មានករណីចំនួន ៥៤១.៤៩៦ ករណី និងមានមនុស្សស្លាប់ ៩.៧១០ នាក់គិតត្រឹមថ្ងៃអង្គារនេះ។ លទ្ធផលទាំងនេះ គឺល្អដោយស្តង់ដារពិភពលោក ប៉ុន្តែនៅអាស៊ីមិនល្អ បើគ្មានការចាក់សោរ បង្ខិតបង្ខំទេ ប្រជាជនជប៉ុន មិនសូវសហការ ជាមួយវិធានការណ៍បង្ការទេ។

អ្នករៀបចំកម្មវិធី បាននិយាយថា អ្នកចូលរួម និងមន្រ្តីទាំងអស់ កំពុងមានការប្រុងប្រយ័ត្នខ្ពស់ ហើយករណីនេះនឹងមិនប៉ះពាល់ ដល់ការរត់ពេលក្រោយ នៃការបញ្ជូនភ្លើងគប់នោះទេ។ ការបញ្ជូនភ្លើងគប់ មានអ្នកចូលរួមរត់ ១០.០០០ នាក់នៅពាសពេញ ប្រទេសជប៉ុន រយៈពេល ៤ ខែដោយបញ្ចប់ នៅការមកដល់ នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី ២៣ ខែកក្កដា ដើម្បីចាប់ផ្តើមពិធី បើកការប្រកួត ដែលបានគ្រោងទុក៕​​ ដោយ៖លី ភីលីព

Most Popular

To Top