The Guardian នៅថ្ងៃនេះបានសរសេរថាកីឡាកររបស់ក្លឹប RB Leipzig ដែលក្លឹបហង្សក្រហម Liverpool បានព្យាយាមចរចាជាយូរមកហើយនោះ គឺបានឈានទៅដល់ការយល់ព្រមចុះកុងត្រារវាងគ្នាហើយ។
កីឡាករ Ibrahima Konate នឹងត្រូវផ្ទេរចេញពីអាល្លឺម៉ង់មកអង់គ្លេសក្នុងកុងត្រា រយៈពេល៥ឆ្នាំជាមួយនឹង Liverpool ហើយក៏ត្រូវបានគេដឹងដែរថាក្នុងតម្លៃខ្លួនប្រមាណជា៣០លានផោន។
ដោយឡែកថ្ងៃជាមួយគ្នានេះផងដែរថាក្លឹប Newcastle ឯណោះវិញបានឈានទៅដល់ ការយល់ព្រមចំណាយលុយប្រមាណជា២០លានផោនហើយ ដើម្បីទិញយក Willock ពីក្លឹបកាំភ្លើងធំ Arsenal ។ Willock រូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អពេលកំពុងលេង ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹង Newcastle ហើយតែងតែទទួលបានការសរសើរពីសំណាក់គ្រូបង្វឹករបស់ក្លឹបលោក Steve Bruce រហូតមក៕
ប្រែសម្រួល៖ស៊ុនលី

