កីឡា

អត្តពលិក សហភាពអឺរ៉ុប មានការព្រួយបារម្ភ ដោយការសម្រេចចិត្ត របស់ IOC រក្សាការហាមឃាត់ការ តវ៉ានៅអូឡាំពិកទីក្រុងតូក្យូ

ឡុង ៖ អត្តពលិកសហភាព អឺរ៉ុប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្នុងការរក្សាការ ហាមឃាត់ ការតវ៉ារបស់កីឡាករ-កីឡាការិនី ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ដោយនិយាយថា វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស របស់ពួកគេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

IOC បាននិយាយថា ខ្លួនកំពុងរក្សាវិធាន ៥០ របស់ខ្លួនដែលហាមឃាត់ រាល់ការធ្វើបាតុកម្ម ឬការឃោសនា នយោបាយសាសនា ឬពូជសាសន៍ណាមួយ នៅក្នុងទីកន្លែង ព្រមទំាងតំបន់អូឡាំពិក ដទៃទៀត បន្ទាប់ពីការត្រួតពិនិត្យ អស់រយៈពេលជិតមួយឆ្នាំ ដែលរួមមានការពិគ្រោះយោបល់ ជាមួយអត្តពលិកជាង ៣៥០០ នាក់ ។ ទោះយ៉ាងណាស្ថាប័នអត្តពលិក សហភាពអឺរ៉ុប ជាសហព័ន្ធកីឡា អត្តពលកម្ម និងសមាគមអ្នកលេងកីឡា បាននិយាយថា ការពិគ្រោះយោបល់ មិនរាប់បញ្ចូល អត្តពលិករាប់ពាន់នាក់នោះទេ ព្រោះវាត្រូវបានដាក់កម្រិតលើគណៈកម្មាធិការ និងគណៈកម្មការអត្តពលកម្ម នៃស្ថាប័នគ្រប់គ្រង ។

អត្តពលិកសហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់ IOC ហើយជឿជាក់ថា ដំណើរការពិគ្រោះយោបល់ និងវិធាន ៥០ ដោយខ្លួនវាមិនត្រូវគ្នា នឹងសិទ្ធិមនុស្ស របស់អត្តពលិក ។ ដោយមិនគិតពីបញ្ហាជាច្រើនទាក់ទង នឹងវិធីសាស្រ្ត នៃការពិគ្រោះយោបល់ របស់ IOC AC មិនមានការស្ទង់មតិណាមួយ អាចផ្លាស់ប្តូរការពិតថា សេរីភាពនៃការបញ្ចេញ មតិត្រូវបានទទួល ស្គាល់ជាសកលនូវ សិទ្ធិមនុស្ស ដែលអត្តពលិកចូលចិត្ត ។

ការជំទាស់ទៅនឹងវិធាន ៥០ បានកើនឡើង ក្នុងប៉ុន្មានខែថ្មីៗ នេះប្រឆាំង នឹងផ្ទៃខាងក្រោយ នៃចលនា Black Lives Matter ។ ប្រធានសហព័ន្ធអន្តរជាតិមួយ ចំនួនរួមទាំងប្រធានកីឡាអត្តពលកម្ម ពិភពលោកលោក Sebastian Coe បាននិយាយថា អត្តពលិកគួរតែមានសិទ្ធិធ្វើកាយវិការ នៃការតវ៉ាខាងនយោបាយ អំឡុងព្រឹត្តិការណ៍កីឡា ។

អត្តពលិកសហភាពអឺរ៉ុប បាននិយាយថា យើងកំពុងអំពាវនាវ ដល់រដ្ឋាភិបាល អង្គការអន្តរជាតិ និង អ្នកពាក់ព័ន្ធកីឡា ដើម្បីលើកទឹកចិត្តដល់ IOC ឲ្យធ្វើវិសោធនកម្មវិធាន ៥០ និងអនុញ្ញាតឲ្យមានបាតុកម្ម ដោយសន្តិវិធីលើបញ្ហាមាន សារសំខាន់ ចំពោះអត្តពលិក និង សង្គមទាំងមូល៕

Most Popular

To Top