the Goal នៅថ្ងៃនេះបានសរសេរថា ជើងឯកពានរង្វាន់អ៊ឺរ៉ុប និងអាល្លឺម៉ង់ Bayern Munich ពិតជាកំពុងមានផែនការ ចង់បានគ្រូបង្វឹកវ័យក្មេងឆ្នើម
ម្នាក់មកធ្វើការជាមួយ នឹងគ្នាមែនទែន។
ប្រភពដដែលបានបន្តទៀតថា Bayern Munich ក្រោយលេច ឬព័ត៌មានចចាមអារ៉ាមរួច មកពេលនេះបានអះអាង ក្លឹបពិតជាមានបំណង ចង់ធ្វើការ ជាមួយនឹង លោក Julian Nagelsmann ប៉ុន្តែជឿជាក់ថាក្លឹប RB Leipzig នឹងអាចធ្វើការទាមទារប្រាក់ ប្រមាណជា៣០លានអ៊ឺរ៉ូ ប្រសិនបើចង់ចរចាគ្នា ផ្តាច់កុងត្រានោះ។
គួរឲ្យដឹងដែរថា គ្រូបង្វឹកបច្ចុប្បន្នរបស់ Bayern Munich គឺលោក Hansi Flick ធ្លាប់បានអះអាងថា ហើយថាលោកនឹងមិនបន្តការងារ នៅទីនេះទៀតទេនៅចប់ រដូវកាលនេះទោះបីជាមិនបានបញ្ជាក់ ពីគោលដៅថ្មីរបស់លោកក្តី។
ជៀសវាងមានចន្លោះប្រហោង ក្នុងពេលដែលនឹងអវត្តមានគ្រូបង្គោលធំ របស់ក្លឹបដូចនេះ Bayern Munich គឺបានចាប់ផ្តើមធ្វើការងារ ស្វែងរកគ្រូបង្វឹកថ្មីម្នាក់ទៀត ហើយ នៅរដូវក្តៅនេះហើយប្រសិន បើក្លឹបយល់ព្រមលើតម្លៃ ខ្លួនលោក Nagelsmann តម្លៃ៣០លានអ៊ឺរ៉ូពិតមែននោះ វានឹងក្លាយទៅជាកំណត់ត្រាថ្មី គ្រូបង្វឹកមានតម្លៃខ្លួនថ្លៃបំផុត លើលោក ជាមិនខាន ៕
ប្រែសម្រួល៖ស៊ុនលី