តូក្យូ ៖ ព្រឹត្តិការណ៍ការប្រកួត កីឡាអូឡាំពិកទីក្រុងតូក្យូ បានបើកនៅក្នុងរយៈពេល៣ខែ ហើយនៅតែមានសំណួរ ច្រើនជាងចម្លើយ ទោះបីជាមាន ការចេញផ្សាយ កាលពីថ្ងៃពុធ នៃច្បាប់ការប្រកួតថ្មី ដើម្បីពន្យល់ពីរបៀបការ ប្រកួតនឹងកើតឡើងនៅចំកណ្តាល ការរីករាលដាល នៃជំងឺរាតត្បាតនៅប្រទេសជប៉ុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ច្បាប់សម្រាប់អត្តពលិក៦០ សន្លឹកទំព័រទី ២ ត្រូវបានចេញផ្សាយ ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងអ្នករៀបចំក្នុងស្រុក។ កំណែសម្រាប់ក្រុមមិនមែន អត្តពលកម្មផ្សេងទៀត នឹងត្រូវចេញ ផ្សាយ នៅពេលក្រោយ ហើយកំណែទី ៣ នឹងចេញនៅខែមិថុនា តែប៉ុន្មានសប្តាហ៍ មុនព្រឹត្តិការណ៍អូឡាំពិក បើកនៅថ្ងៃទី ២៣ ខែកក្កដា ។
ការធ្វើតេស្តិ៍បន្ថែមទៀត សម្រាប់អ្នករាល់គ្នាគឺជាការបន្លិចសំខាន់នៅថ្ងៃពុធ អ្នកចូលរួមទាំងអស់ត្រូវឆ្លង កាត់ការធ្វើតេស្តិ៍COVID-19 ចំនួន ២ លើកមុននឹងចាកចេញពីប្រទេស កំណើត ហើយពួកគេ នឹងត្រូវធ្វើតេស្តិ៍ នៅពេលមកដល់ប្រទេសជប៉ុន ។ អត្តពលិកនឹងត្រូវតេស្តិ៍ជារៀង រាល់ថ្ងៃក៏ដូចជាអ្នក ដែលនៅជិតនឹងអត្តពលិកដែរ ។
អ្នកចូលរួមការប្រកួតផ្សេងទៀត នឹងត្រូវតេស្តិ៍ជារៀងរាល់ថ្ងៃក្នុង រយៈពេល៣ថ្ងៃដំបូងហើយបន្ទាប់មកតាមតម្រូវការ ។ រាល់អ្នកចូលរួមប្រកួតទាំងអស់ ត្រូវប្រើប្រាស់យានជំនិះរៀបចំឲ្យ និងជៀសវាងការធ្វើដំណើរសាធារណៈ ក្នុងរយៈពេល ១៤ ថ្ងៃដំបូង ហើយអត្តពលិកត្រូវពាក់ម៉ាស បិទមុខគ្រប់ពេលវេលា លើកលែងតែពេលញ៉ាំផឹក ហ្វឹកហាត់ និងប្រកួតប្រជែង ។
អ្នកចូលរួមប្រកួតត្រូវតែបរិភោគ តែនៅទីតាំងដែលបានកំណត់រួម ទាំងកន្លែងផ្តល់អាហារ នៅកន្លែងប្រកួត ចំណែកអត្តពលិកនឹងត្រូវបរិភោគ នៅក្នុងភូមិអត្តពលកម្ម ។ អ្នកចូលរួមប្រកួតនឹងចៀសវាងបទបញ្ជា ដាច់ដោយឡែករយៈពេល ១៤ ថ្ងៃសម្រាប់ការចូលប្រទេសជប៉ុន ប៉ុន្តែដើម្បីធ្វើដូច្នេះពួកគេត្រូវបំពេញតារាងរាយផែនការ របស់ពួកគេសម្រាប់រយៈពេលនោះហើយ ក៏ទាញយកកម្មវិធី តាមដានផងដែរ និងការសម្រេចចិត្តអំពីសមត្ថភាពនៅតាមកន្លែងនានានឹងត្រូវធ្វើឡើងនៅខែមិថុនា ហើយអ្នកគាំទ្រ ពីបរទេសត្រូវបានហាមឃាត់ ជាច្រើនខែមុន។
ប្រធានគណៈកម្មាធិការរៀបចំ ទីក្រុងតូក្យូលោក Seiko Hashimoto បាននិយាយបន្ទាប់ពីកិច្ចប្រជុំ តាមអ៊ីនធើណេតជាមួយ IOC ថា យើងស្ថិតក្នុងស្ថានភាពតានតឹងខ្លាំង ។ កីឡដ្ឋានពេញលេញអាចធ្វើទៅបានអាស្រ័យ លើស្ថានភាព ដូច្នេះគឺ ៥០% ២០,០០០ ១០,០០០ ៥,០០០ និងគ្មានអ្នកទស្សនា ។ ខណៈយើង ត្រូវបានរៀបចំ ជាជម្រើសចុងក្រោយ ដែលអាចមានការប្រកួត ដោយគ្មានអ្នកទស្សនា ចាប់តាំងពីយើង មានស្ថាន ភាពបច្ចុប្បន្ន ស្ថិតក្នុងស្ថានភាពអាសន្ន យើងសង្ឃឹមថាអ្នកគាំទ្រអាចធ្វើបាន៕ដោយ៖លី ភីលីព