ក្លឹបមិនសូវមានទំរង់លេងល្អ នៅរដូវកាលនេះ Dortmund ត្រូវបានគេមើលឃើញថា នឹងមិនមានឧិកាសក្នុងការបង្ហាញខ្លួននៅពានរង្វាន់ Champion League
ឡើយនារដូវកាលក្រោយ ហើយក្នុងនោះជឿជាក់ថាកីឡាករឆ្នើម២រូបរបស់ក្លឹប នឹងចាកចេញនៅរដូវក្តៅនេះហើយដែរ។
the Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា Jadon Sancho បានឈានទៅដល់ការយល់ព្រមគ្នា ជាពាក្យសំដីជាមួយនឹងក្លឹប ហើយក្នុងការចាកចេញ នេះបើយោង
តាមការបញ្ជាក់ របស់ប្រធានផ្នែកកីឡារ បស់ក្លឹបលោក Michael Zorc ប៉ុន្តែបន្តថាលក្ខខណ្ឌស្នើសុំនេះមិនបានធ្វើឡើងចំពោះ Haaland នោះទេ។
យើងបានដឹងគ្រប់គ្នា មកហើយថាកីឡាករឆ្នើមទាំង២រូបនេះគឺតែងតែមានព័ត៌មានក្នុងការចាកចេញ ជាយូរមកហើយប៉ុន្តែកីឡាករ Haaland ជាក់ស្តែងនៅសល់កុងត្រាវែង
ទៀតដែលចាំបាច់ Dortmund នឹងមានលក្ខខណ្ឌច្រើនក្នុងការដាក់បន្ទុកមុននឹង អាចចាកចេញបាន៕ ប្រែសម្រួល៖ស៊ុនលី

