លោក Mauricio Pochettino បានលើកឡើងថា Paris Saint-Germain នៅតែមិនទាន់ដឹងច្បាស់ថា Kylian Mbappe នឹងអាចជាពេញលេញដើម្បីបានលេងទល់នឹង Manchester City នៅយប់នេះបានឬយ៉ាងណាទេ។
ខ្សែប្រយុទ្ធរូបនេះ កំពុងស្ថិតក្នុងមន្ទិល សម្រាប់ការប្រកួតជើងទីពីរពាន Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីគេបានរបួសកំភួនជើងខាងស្ដាំ ។ លោក Pochettino ក៏មិនទាន់ប្រាកដថា Mbappe អាចជួយក្រុមបាន ឬអត់ដែរនៅយប់នេះ។
និយាយកាលពីថ្ងៃច័ន្ទ Pochettino បញ្ជាក់ថា៖ “ពួកយើងត្រូវការវាយតម្លៃ ស្ថានភាពរបស់ Kylian ។ ថ្ងៃនេះ គេបានចាប់ផ្ដើមហាត់ ដោយខ្លួនឯង ហើយមានតែរងចាំមើលតើចុងបញ្ចប់ គេអាចលេងបានឬយ៉ាងណា” ។
PSG នឹងលេងជើងទីពីរក្នុងទឹកដី នៃប្រទេសអង់គ្លេសវិញម្ដង ក្រោយជើងទីមួយពួកគេចាញ់ Manchester City ២-១ ៕ sabay