កីឡា

Everton នឹងចេញមុខ ប្រជែងនាំយក Aguero ជាមួយនឹង Barcelona

The Daily Star នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបអង់គ្លេស កំពុងឡើងជើង Everton ពិតជាបានត្រៀម ខ្លួនរួចរាល់ហើយ ក្នុងការប្រជែងគ្នា ជាមួយនឹងក្លឹបតោខៀវ Chelsea, Barcelona និង Inter Milan ដើម្បីនាំយកខ្សែប្រយុទ្ធជើងចាស់ម្នាក់ មកចូលរួមក្លឹបនារដូវក្តៅនេះ។

Everton បានរៀបចំផែនការដ៏ធំមួយ ក្នុងការប្រជែងយកឲ្យបានកីឡាករ ខ្សែប្រយុទ្ធ របស់ក្លឹបមេឃខៀវ Man City ដែលបច្ចុប្បន្នកំពុង នឹងក្លាយទៅជាកីឡាករ គ្មានតម្លៃខ្លួន Sergio Aguero ប៉ុន្តែពោរពេញ ទៅដោយបទពិសោធ និងពានរង្វាន់ស្ទើរ រាប់មិនអស់។

Everton មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ប្រាក់កម្រៃ២៤ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដែលជឿជាក់ថា នឹងជាការទាមទាររបស់កីឡាករ នោះឡើយ ប៉ុន្តែនឹងប្រើប្រាស់ លក្ខខណ្ឌផ្សេងទៀត ក្នុងការទាក់ចិត្តកីឡាកររូបនេះ ឲ្យបន្តលេងនៅអង់គ្លេស ជាជាងផ្ទេរទៅលេង នៅអេស្បាញឬអ៊ីតាលី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top