the Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបអាល្លឺម៉ង់ Dortmund បានប្រកាសបន្ទាបតម្លៃខ្លួនរបស់កីឡាករខ្សែ ប្រយុទ្ធស្លាបអង់គ្លេស Jadon Sanchoហើយ ក្នុងពេលដែលក្លឹបនៅអង់គ្លេសជាច្រើន ដែលធ្លាប់ចង់បានកីឡាករនោះ ហាក់ដូចជាបានស្ងប់ស្ងាត់ទៅវិញ ទៅហើយនោះ ។
ប្រភពដដែល បានអះអាងថា Dortmund បានបន្ទាប់តម្លៃខ្លួន កីឡាករវ័យ២១ឆ្នាំរូបនេះ មកត្រឹមតែ៧៨លានផោនប៉ុណ្ណោះ ដើម្បីអនុញ្ញាតិឲ្យកីឡាករ អាចធ្វើការចាក ចេញបានតាមការស្នើសុំ នាពេលកន្លងមក។
Sancho បានក្លាយខ្លួនទៅជាកីឡាករឆ្នើម របស់ក្លឹប Dortmund ក្នុងកម្រិតដែលមិនអាចខ្វះ បានឡើយប៉ុន្តែដោយសារមនោសញ្ចេតនា កីឡាករបានស្នើសុំក្លឹប ឲ្យមាន ការចាកចេញតាមសម្រួល ដើម្បីស្វែងរកឧិកាសកាន់តែធំជាងនេះ នាពេលអនាគត។
លោក Michael Zorc ប្រធានផ្នែកកីឡា របស់ក្លឹប Dortmund ធ្លាប់បានអះអាងហើយថា ក្លឹបបានយល់ព្រមជាពាក្យ សំដីជាមួយនឹងកីឡាករ រួចមកហើយកាលពីឆ្នាំ ទៅថាគាត់អាចចាកចេញ បាននៅក្នុងឆ្នាំនេះ ក្នុងលក្ខខណ្ឌដ៏ច្បាស់លាស់មួយ ៕
ប្រែសម្រួល៖ស៊ុនលី