កីឡា

UEFA នឹងដាក់ ពិន័យ ចំពោះក្លឹប ទាំងឡាយណា ដែលធ្លាប់ចូលរួម ជាមួយនឹង Super League នាពេលកន្លងមក

រំលឹកឡើងវិញដែរថា មានក្លឹបធំៗ ជាច្រើននៅអ៊ឺរ៉ុប បានរងការអាម៉ាសយ៉ាងខ្លាំង ក្រោយពេលដែលខ្លួនបានប្រកាស ព្រមគ្នាក្នុងការ ចូលរួមក្នុងការ បង្កើតជាពានរង្វាន់ ថ្មីមួយទៀតដែល មានឈ្មោះថា Super League ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងវាក៏ត្រូវបានបរាជ័យទៅវិញ។

មកដល់ពេលនេះក្លឹបចំនួន៩ក្នុងចំណោមក្លឹបទាំង១២ ដែលបានប្រកាសបោះបង់ចោលពានរង្វាន់នេះទៅវិញប៉ុន្តែទោះបីជា យ៉ាងណាក្តី UEFA បាន ធ្វើការងារតាមច្បាប់និងគោលការណ៍ របស់ខ្លួនក្នុងការដាក់ពិន័យចំពោះក្លឹប ទាំងអស់នោះដែលគិតជាទឹកប្រាក់។

ក្លឹប៣ទៀតដែលនៅតែបន្តចង់បានឲ្យមានការបង្កើន លីគថ្មី Super League នោះមានដូចជា Barcelona, Real Madrid និង Juventus គឺត្រូវបានគេដឹងទៀតដែរថានឹងអាចប្រឈមមុខ ទៅនឹងការដាក់ពិន័យធ្ងន់ធ្ងរជាង ក្លឹបផ្សេង។

គួរឲ្យដឹងដែរថា Super League គឺជាផែនការដែលត្រូវបានប្រកាស និងបង្កើតឡើងដោយក្លឹបធំៗនៅអ៊ឺរ៉ុបចំនួន ១២ប៉ុន្តែក្រោយការប្រកាស បានប៉ុន្មានថ្ងៃ ផែនការនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ UEFA និងជាពិសេសអ្នកគាំទ្ររបស់ក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top