កីឡា

នេប៉ាល់ បំបែកកំណត់ត្រាផ្ទាល់ខ្លួន ដោយឡើងភ្នំ Qomolangma ២៥ ដង

KATHMANDU ៖ លោក Kami Rita Sherpa ជាមគ្គុទេសក៍ភ្នំនេប៉ាល់ បានបំបែកឯតទគ្គកម្មផ្ទាល់ខ្លួនរបស់លោក ដោយឡើងភ្នំ Qomolangma ខ្ពស់ជាងគេបំផុត នៅលើពិភពលោក ជាលើកទី២៥ កាលពីថ្ងៃសុក្រ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លោក Mira Acharya ប្រធានមន្ទីរទេសចរណ៍នេប៉ាល់ បានប្រាប់ស៊ីនហួ ពីជំរុំមូលដ្ឋាន នៃកំពូលភ្នំ ថា លោក Sherpa បានទៅដល់កំពូលភ្នំ Qomolangma នៅម៉ោង ៦ ល្ងាចម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រ។ មន្ត្រីរូបនោះបានបន្តថា វាគឺជាឡើងដល់កំពូល លើកទី២៥ របស់លោកនៅលើភ្នំ។

បើយោងតាមការចុះផ្សាយ លើបណ្តាញសង្គម ដោយគេហទំព័រ Seven Summit Treks ថា លោក Kami បានធ្វើដំណើរទៅកាន់ កំពូលរួមជាមនុស្សមួយចំនួន១១ នាក់ផ្សេងទៀត មកពីប្រទេសនេប៉ាល់ ដែលបានក្លាយជា អ្នកឡើងភ្នំដំបូងគេ នៅរដូវកាលនេះ ដើម្បីយកឈ្នះលើកំពូលភ្នំ មានកម្ពស់ ៨៨៤៨,៨៦ ម៉ែត្រ ស្ថិតនៅតាមបណ្តោយព្រំដែនចិន – នេប៉ាល់ ។

លោក Kami អាយុ ៥១ ឆ្នាំបានធ្វើមាត្រដ្ឋានលើភ្នំ Qomolangma កាលពីខែឧសភា ឆ្នាំ ១៩៩៤ ជាលើកដំបូង ហើយលោកបានទទួលជោគជ័យ ក្នុងការឡើងភ្នំ២ដង ក្នុងមួយរដូវកាលកាលឆ្នាំ ២០១៩ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ខណៈលោកបានឡើង ដល់កំពូលនៅថ្ងៃទី ២៣ និង ២៤ ។

លោក Mingma Sherpa ប្រធានក្រុមហ៊ុនSeven Summit Treks បានប្រាប់ស៊ីនហួថា ជោគជ័យចុងក្រោយរបស់លោក បានផ្តល់ការលើកទឹកចិត្ត ដល់សហគមន៍ឡើងភ្នំ នៅជុំវិញពិភពលោក នៅពេលពិភពលោកស្ថិតនៅក្រោម ការគ្រប់គ្រងនៃមេរោគCOVID-19 ។ Kami មានគ្រោងការប៉ុនប៉ង លើកទី ២៥ របស់លោក ដើម្បីឡើងភ្នំ Qomolangma កាលពីឆ្នាំមុន ប៉ុន្តែត្រូវចុះចាញ់ បន្ទាប់ពីរដ្ឋាភិបាលនេប៉ាល់ ក្នុងសប្តាហ៍ទី ២ នៃខែមីនាឆ្នាំមុនបានសម្រេចចិត្ត បញ្ឈប់រាល់រដូវផ្ការីក ក្រោយពីការរីករាលដាល មេរោគCOVID-19៕ ដោយ៖លី ភីលីព

Most Popular

To Top