ការប្រកួតយប់មិញនេះ រវាងក្រុមកំពូលតារាងរបស់អេស្បាញ La Liga ម្ចាស់ផ្ទះ Barcelona មិនអាចធ្វើឲ្យក្រុមភ្ញៀវ AT Madrid បរាជ័យឡើយពោល គឺត្រឹមបាន១ពិន្ទុម្នាក់ ត្រឡប់ទៅផ្ទះវិញរៀងខ្លួន ក្នុងលទ្ធផល០ស្មើ។
នេះមានន័យថា AT Madrid បន្តនៅកំពូលតារាងដដែល ដោយមាន៧៧ពិន្ទុ ខណៈដែល Barcelona មាន៧៥ពិន្ទុ ឈរនៅលេខរៀងទី២ បណ្តោះអាសន្នរងចាំ ការប្រកួតរវាងក្រុម Real Madrid និង Sevilla នៅយប់ថ្ងៃអាទិត្យនេះ។
ប្រកួតស្មើគ្នារវាង AT Madrid និង Barcelona មានន័យថាវានឹងក្លាយទៅ ជាឱកាសសម្រាប់ Real Madrid ក្នុងការលើកពានរង្វាន់លីគកំពូល អេស្បាញរដូវកាលនេះ បើសិនជាក្រុមអាចយកឈ្នះ Sevilla បាន៕ ប្រែសម្រួល៖ស៊ុនលី