កីឡា

អនុប្រធាន IOC លោក Coates ៖ គ្មានអ្វីអាចបញ្ឈប់ការ ប្រកួតកីឡាអូឡាំពិកតូក្យូ មិនឲ្យទៅមុខបានឡើយ

ស៊ីដនី ៖ លោក John Coates អនុប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិ បានមានប្រសាសន៍ កាលថ្ងៃសៅរ៍នេះថា គ្មានអ្វីអាចបញ្ឈប់ព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកតូក្យូ មិនឲ្យទៅមុខបានទេ បើទោះបីជាហានិភ័យ កំពុងបន្តកើតមានពីមេរោគ COVID-19ក៏ដោយយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។

នៅពេលចោទសួរថា តើមានសេណារីយ៉ូណាមួយ សម្រាប់ព្រឹត្តិការណ៍កីឡា ដែលគ្រោងនឹងចាប់ផ្តើម នៅថ្ងៃទី ២៣ ខែកក្កដាអាចត្រូវ បានលុបចោល ឬពន្យារពេលម្តងទៀត នៅដំណាក់កាលចុង ក្រោយ នេះ លោក បានឆ្លើយតបថា “ អត់ទេ” ។ នាយករដ្ឋមន្រ្តីជប៉ុន បានមានប្រសាសន៍ ទៅកាន់ប្រធានាធិបតី សហរដ្ឋអាមេរិកកាលពី ២ ឬ ៣ សប្តាហ៍មុនថា លោកបន្តនិយាយបែបនេះទៅកាន់ IOC ។ យើងកំពុងធ្វើការ ជាមួយលោក (នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga) លើគ្រប់វិធានការសុវត្ថិភាពទាំងអស់ វានឹងដំណើរការទៅមុខ ។

លោក Suga បានជួបពិភាក្សាជាមួយប្រធានាធិបតី អាមេរិក Joe Biden កាលពីខែមេសា បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុន កំពុងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីការពារការឆ្លងមេរោគ COVID-19 និងរៀបចំព្រឹត្តិការណ៍អូឡាំពិក ឲ្យមានសុវត្ថិភាព ។ ប៉ុន្តែសំណួរនៅតែត្រូវបាន លើកឡើងអំពីលទ្ធភាព នៃការប្រកួតកីឡានេះ ដោយសារការរីករាលដាល នៃជំងឺរាតត្បាត និងស្ថានភាពអាសន្ននៃវីរុសនៅតូក្យូ និងផ្នែកផ្សេងទៀត នៃប្រទេសជប៉ុន ត្រូវបានពង្រីកនៅថ្ងៃសុក្រ ។
ខណៈការផ្ទុះឡើងនៃ COVID-19 របស់ជប៉ុន នៅមានទំហំតូចជាងនៅតាមប្រទេស ជាច្រើនដោយមាន អ្នកស្លាប់ជាង ១០.៥០០ នាក់ ការចាក់វ៉ាក់សាំង របស់ខ្លួនកំពុងមានដំណើរ យឺត ៗ ហើយការស្ទង់មតិបង្ហាញថា ប្រជាជនជប៉ុនភាគច្រើនគាំទ្រ ការលុបចោលឬការពន្យារពេល មួយទៀត ។

លោក Coates ជាបុរសសំខាន់សម្រាប់ការប្រកួតកីឡានេះ ក្នុងនាមជាប្រធានគណៈកម្មការ សម្របសម្រួលរបស់ IOC បាននិយាយថា ការងារជាច្រើនត្រូវ បានធ្វើដើម្បីធានាសុវត្ថិភាព ដល់អត្តពលិក និងសាធារណជនជប៉ុន ។ លោកបានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងស៊ីដនីនៅខាងក្រៅ នៃកិច្ចប្រជុំទូទៅ ប្រចាំឆ្នាំរបស់គណៈកម្មាធិការអូឡាំពិក អូស្រ្តាលីថា យើងបានចំណាយពេលពាក់ កណ្តាលឆ្នាំចុងក្រោយ នៃការកំណត់អត្តសញ្ញាណ ករណីអាក្រក់បំផុត ៕ដោយ៖លី ភីលីព

Most Popular

To Top