កីឡា

អត្តពលិក ឃីកបុកស៊ីង ៦ប្រភេទ ទម្ងន់ ចូលរួមកីឡា SEA GAMES 2021 នៅវៀតណាម នាខែវិច្ឆិកា

ភ្នំពេញ៖សហព័ន្ធកីឡាកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាបញ្ជូនក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេរក្សានៅដដែលដូចប្រកួតកីឡា SEA GAMES លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនកន្លង។

លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាកីឡាប្រដាល់ ឃីកបុកស៊ីងកម្ពុជាបានប្រសាសន៍តាមសារអេឡិចត្រូនិចថា សម្រាប់ការប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាមសហព័ន្ធនៅរក្សា៦ប្រភេទទម្ងន់ដដែលដូចការប្រកួត SEA GAMES លើកទី៣០ មិនបានបោះដូរឡើយ ដោយសារកីឡាករ-កីឡាការិនីធ្លាប់ទទួលបានលទ្ធល្អដោយពួកឈ្នះមេដាយសំរិទ្ធ ចំណែកកីឡាករ-កីឡាការិនីមិនទទួលបានមេដាយក៏ដោយ ប៉ុន្តែពួកគេទទួលលទ្ធល្អដែរ។

លោកបានបន្តថា ការប្រកួត SEA GAMES លើកទី៣០ កម្ពុជាបានបញ្ជូលក្រុមអត្តពលិក៦ប្រភេទទម្ងន់ រួមមានប្រភេទទម្ងន់ក្រោម៥១គីឡូក្រាម ប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម ប្រភេទទម្ងន់ក្រោម៥៤គីឡូក្រាម ប្រភេទទម្ងន់ក្រោម៦០គីឡូក្រាម ប្រភេទទម្ងន់ក្រោម៦៣.៥គីឡូក្រាម និងប្រភេទទម្ងន់ក្រោម៦៩គីឡូក្រាម។

លោកប្រធានបន្ថែមទៀតថា កីឡាប្រដាល់ឃីកបុកស៊ីងជាប្រភេទកីឡាស្ថិតក្នុងប្រភេទកីឡាមានសក្តានុពលក្នុងចំណោមកីឡាទំាង១៤ប្រភេទរបស់ប្រទេសកម្ពុជា ចំណែកសហព័ន្ធបានត្រៀមកម្លាំង រួចជាស្រាចសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ដែរ។

ប្រភេទកីឡាប្រដាល់ ឃីកបុកស៊ីងនេះគឺជាប្រភេទកីឡា មានប្រជាប្រិយភាពខ្លាំងគួរសម ដោយសារតែការប្រកួតកីឡា SEA GAMES 2017 និង២០១៩ កន្លងមកធ្លាប់ទទួលមេដាយ ជាច្រើនគ្រឿង ជូនប្រទេសជាតិ។ ចំពោះការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និង SEA GAMES 2023 ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះក៏សង្ឃឹម ទទួលបានមេដាយជាច្រើនដូចគ្នា។

ចំពោះបង្វឹកមានចំនួន៣រូប និងកីឡាករ-កីឡាការិនីចំនួន១០នាក់រួមមានលោកគ្រូធំ ជា រិទ្ធ លោកគ្រូជំនួយ រុំ ឆាវជ័យ លោកគ្រូ សៅ ប៊ុនធឿន រីឯកីឡាការិនី៣នាក់ ដូចជា កីឡាការិនី នូវ ស្រីពៅ ប្រភេទទម្ងន់ ៥១គីឡូក្រាម កីឡាការិនី ស៊ីថា ស្រីលីន ប្រភេទទម្ងន់៥៤គីឡូក្រាម និងកីឡាការិនី វី ស្រីខួច ប្រភេទទម្ងន់ ៦៤គីឡូក្រាម។

ចំណែកកីឡាករ៧នាក់រួមមាន កីឡាករ វន គឹមចេង ប្រភេទទម្ងន់ ៥១ គីឡូក្រាម កីឡាករ សុខ រិទ្ធ ប្រភេទទម្ងន់ ៥៤ គីឡូក្រាម កីឡាករ ខេម ចាន់ ប្រភេទទម្ងន់ ៥៤ គីឡូក្រាម កីឡាករ ហ៊ឹម សេរី ប្រភេទទម្ងន់ ៥១ គីឡូក្រាម កីឡាករ ទួច រ៉ាឆាន់ ប្រភេទទម្ងន់ ៥៧ គីឡូក្រាម កីឡាករ ឈុត វ៉ាន់ថង ប្រភេទទម្ងន់ ៦០ គីឡូក្រាម និងកីឡាករ សាន រ៉ាគឹម ប្រភេទទម្ងន់ ៦០គីឡូក្រាម៕ដោយ៖លី ភីលីព

Most Popular

To Top