កីឡា

អត្តពលិកតេក្វាន់ដូ WT កម្ពុជា នឹងធ្វើការ ប្រកួតវគ្គជម្រុះ កីឡាតេក្វាន់ដូ WT កីឡាអូឡាំពិតូក្យូ ទ្វីបអាស៊ីហ៊្សកដង់ នាថ្ងៃទី២១-២២ ខែនេះ

ភ្នំពេញ ៖ កីឡាករ-កីឡាការិនី កីឡាតេក្វាន់ដូ WT កម្ពុជាចំនួន២នាក់ ដែលចូល រួមការប្រកួត វគ្គជម្រុះកីឡា តេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការ ប្រកួតកីឡា អូឡាំពិតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ៊្សកដង់ នឹងធ្វើការ ប្រកួតជាផ្លូវការ នាថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២១ ។

លោកគ្រូបង្វឹក ឆយ យ៉ុងសុក បានមានប្រសាសន៍ថា រូបលោក និងកីឡាករ វ៉ា មិថុនានឹងធ្វើដំណើរ ចេញពីប្រទេសកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង១១.៥៥យប់ នឹងទៅដល់កន្លែងប្រកួតវគ្គជម្រុះកីឡា តេក្វាន់ដូ WT ផ្លូវការនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង ១០ យប់ ដោយសារតែមេរោគ CIVOD-19 ជើងហោះហើរមួយ ចំនួនត្រូវសម្រាក គ្រាន់តែលោក និងកីឡាកររងចាំជើង ហោះហើរ នៅប្រទេសកូរ៉េខាងត្បូង រយៈពេល១៩ម៉ោង ហើយពេលទៅដល់ប្រលាន យន្តហោះប្រទេសហ៊្សកដង់ ក៏បន្តដំណើរទៅកន្លែង ប្រកួតទៀត ។

លោកគ្រូបង្វឹកបន្តថា សម្រាប់ប្រភេទទម្ងន់ ថិប កាសាន់ទ្រីនីកូល និងវ៉ា មិថុនា យើងទាន់ដឹងថា មានកីឡាករ-កីឡាការិនីប៉ុន្មាននាក់ចូលរួមទេ ប្រហែលថ្ងៃទី១៩ ឬ២០ ទើបដឹង ពីព្រោះកីឡាករ វ៉ា មិថុនា ប្រកួតនោថ្ងៃទី២១ រីឯថិប កាសាន់ទ្រីនីកូល ប្រកួតនោថ្ងៃទី២១ ខែឧសភា ។ ចំណែកទ្វីបអាស៊ីយើងគណៈកម្មការតេក្វាន់ដូ WTជ្រើសរើសយកតែ ២នាក់ គឺកីឡាករ២នាក់ និងកីឡាការិនី២នាក់ ដោយមួយប្រភេទទម្ងន់ មានកីឡាករ១៦នាក់ និងកីឡាការិនី១៦នាក់ មានសិទ្ធិចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិកតូក្យូ នៅប្រទេសជប៉ុន ។

លោក គង់ សក្ខិដា អគ្គលេខាធិការរង នៃខេមរសហព័ន្ធតេក្វាន់ដូ WT បានប្រាប់តាមប្រព័ន្ធអនឡាញថា លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូលនឹងធ្វើដំណើរ ពីសហរដ្ឋអាមេរិក ទៅប្រទេសហ៊្សកដង់តែម្តង ដូច្នេះពួកគេនឹង ជួបលោកគ្រូបង្វឹក ឆយ យ៉ុងសុក និងកីឡាករ វ៉ា មិថុនាមនៅទីនោះ ។

លោកបានបន្តថា កម្ពុជាបណ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិក ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៨០គីឡូក្រាម ៕ដោយ៖លី ភីលីព

Most Popular

To Top