កីឡា

Juventus ប្រឈមមុខ នឹងបម្រាមមិន ឲ្យលេងនៅ Serie A

មានព័ត៌មាន គួរឲ្យភ្ញាក់ផ្អើលមួយ ដែលចេញផ្សាយដោយ the Goal ប្រធានសមាគមន៍ បាល់ទាត់អ៊ីតាលី គឺលោក Gabriele Gravina ត្រូវបានគេដឹងថា
បានធ្វើការផ្ញើដំណឹង ជូនទៅកាន់ក្លឹប Juventus ហើយថា ក្លឹបនេះនឹងអាចប្រឈមមុខខ្ពស់ ទៅនឹងការបាត់បង់សិទ្ធ ក្នុងការចូលរួមប្រកួតពានរង្វាន់ Serie A នៅរដូវកាល២០២១-២០២២ក្រោយនេះ។

ក្លឹបយក្សអ៊ីតាលី មួយនេះ ត្រូវបានព្រមានជាបន្តបន្ទាប់ ក្រោយពេលដែលខ្លួន គឺជាក្លឹប៣ចុងក្រោយ ដែលមិនទាន់បានប្រកាស ដកខ្លួនចេញពីសំណើ សុំធ្វើការបង្កើតពានរង្វាន់មួយទៀត ដែលមានឈ្មោះថា Super League នោះនៅឡើយ ខណៈដែលក្លឹប៩ ហើយដែលបានប្រកាសដកខ្លួនចេញ។

គួរឲ្យដឹងដែរថា Super League ដែលត្រូវបានបង្កើតឡើង ដោយក្លឹបកំពូលមហាសេដ្ឋី លើលោកចំនួន១២ បានប្រកាសបានតែ៤៨ម៉ោងប៉ុណ្ណោះ ក៏ទទួលរងនូវការរិះគន់ខ្លាំងៗ ទាំងសហព័ន្ធបាល់ទាត់គ្រប់ ទីកន្លែង ជាពិសេសអ្នកគាំទ្រ ក្លឹបទាំងអស់ផងហើយរយៈពេលត្រឹមតែ ២ថ្ងៃនេះក្លឹបចំនួន៩បានប្រកាសដកខ្លួន ចេញនៅឡើយ តែ Barcelona, Real Madrid និង Juventus នៅតែបន្តដាក់សំណើ នេះនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top