កីឡា

របាយការណ៍ ៖ ដំណើរទស្សនកិច្ច របស់លោក Bach ប្រធាន IOC ទៅកាន់ប្រទេសជប៉ុន ត្រូវធ្វើឡើងនាខែមិថុនា

តូក្យូ ៖ Fuji News Network បានរាយការណ៍ ដោយដកស្រង់ប្រភព មិនស្គាល់អត្តសញ្ញាណជាច្រើនថា ដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន របស់ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅខែឧសភា ត្រូវប្តូរទៅខែមិថុនាវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថា លោក Bach នឹងចូលរួមក្នុងព្រឹត្តិការណ៍បញ្ជូនភ្លើង គប់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៅថ្ងៃទី ១៧ ខែឧសភា ប៉ុន្តែអ្នករៀបចំទីក្រុងតូក្យូឆ្នាំ ២០២០ បាននិយាយថា ដំណើរទស្សនកិច្ចនេះ មិនត្រូវបានបញ្ជាក់ទេ ។ Fuji បានបន្តថា តម្រូវការជាមុនសម្រាប់ ដំណើរទស្សនកិច្ច របស់លោក គឺការលើកយករដ្ឋបន្ទាន់ណា មួយបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរុសនេះចេញ ។

ស្ថានភាពបន្ទាន់បំផុត របស់ប្រទេសជប៉ុន ត្រូវបានពន្យារពេលកាលពីថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ដែលជំរុញឲ្យប្រធាន រៀបចំការប្រកួតTokyo 2020 លោក Seiko Hashimoto ប្រាប់សន្និសីទសារព័ត៌មានថា ដំណើរទស្សនកិច្ចរបស់លោក Bach អាចនឹងពិបាក​ ៕ដោយ៖លី ភីលីព

Most Popular

To Top