កីឡាករខ្សែប្រយុទ្ធជើងចាស់ របស់ក្លឹបយក្សអេស្បាញ Real Madrid ត្រូវបានគេដឹងថា អាចវិលត្រឡប់ចូលជួយក្រុមជម្រើសជាតិបារាំងវិញ ហើយ បន្ទាប់ពីការខកខាន អស់រយៈពេលជាច្រើនឆ្នាំរួចមក ។
កីឡាករ Karim Benzema ត្រូវបានគេដាក់បញ្ចូលឈ្មោះជាកីឡាករ ទាំង២៦នាក់ របស់បារាំងឡើងវិញ នៅរដូវក្តៅនេះសម្រាប់ត្រៀមពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០ ដែលមិនទាន់ត្រូវបានធ្វើឡើង នៅឡើយនោះដោយសារបញ្ហាកូវីដ ។
អស់រយៈពេល៦ឆ្នាំហើយ ដែល Benzema ខកខានមិនបានចូលលេង ឲ្យជម្រើសជាតិ ទើបតែពេលនេះ ទើបគ្រូបង្វឹកលោក DidierDeschamps គឺជាអ្នក ដែលបានសម្រេចចិត្តក្នុងការកោះ ហៅគាត់ឲ្យត្រឡប់មកវិញ ។
គួរឲ្យដឹងដែរថា ចាប់តាំងតែពីបានបង្ហាញខ្លួន ជាលើកដំបូងកាលពីឆ្នាំ២០០៧ ឲ្យជម្រើសជាតិមក Benzemaបានក្លាយ ទៅជាកីឡាករដ៏សំខាន់របស់ក្រុមប៉ុន្តែ៦ឆ្នាំ មុនគាត់បានជាប់ឈ្មោះ ជាមួយនឹងរឿងអាស្រូវ ផ្លូវភេទមួយ ដែលសមាគមន៍បាល់ទាត់បារាំង មិនអាចលើក
លែងបាន ៕
ប្រែសម្រួល៖ស៊ុនលី