Neymar ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain បានប្រកាសលើបណ្ដាញសង្គមរបស់គេថា គេទទួលបានវ៉ាក់សាំង ការពារកូវីដដូសដំបូងហើយ។
កីឡាករសញ្ជាតិប្រេស៊ីលបានបង្ហោះវីដេអូលើបណ្ដាញសង្គម Instagram កាលពីម្សិលមិលប្រាប់ទៅអ្នកតាមដានរបស់គេទាំង១៥១លាន អំពីការទទួលបានវ៉ាក់សាំងរបស់ខ្លួន។ Neymar បានបង្ហាញភាពរីករាយ បន្ទាប់ពីទទួលបានវ៉ាក់សាំង មុនពេលជូនពរពិភពលោកឲ្យត្រឡប់វិលរកភាពដើមឆាប់ៗ។
កីឡាករវ័យ២៩ឆ្នាំដែលធ្លាប់តេស្ដវិជ្ជមានជំងឺកូវីដ-១៩កាលពីខែកញ្ញាឆ្នាំមុនបានសរសេរភ្ជាប់ជាមួយវីដេអូរបស់ខ្លួនថា៖ “ក្រោយរងចាំអស់ជាយូរ ឥលូវដល់វេនរបស់ខ្ញុំហើយ”។ ខ្ញុំសង្ឃឹមថា គ្រប់យ៉ាងត្រឡប់រកភាពធម្មតាឆាប់ៗ ហើយមិនមែនតែប្រទេសប្រេស៊ីលរបស់ខ្ញុំទេ ប៉ុន្តែគឺជុំវិញពិភពលោកគួរតែទទួលបានវ៉ាក់សាំង”៕ ប្រភព៖ សប្បាយ


